គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 6:4-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ខ្ញុំ​ក៏​សួរ​ដល់​ទេវតា​ដែល​ពោល​នឹង​ខ្ញុំ​ថា លោក​ម្ចាស់​អើយ ទាំង​អស់​នេះ​តើ​ជា​អ្វី

5. នោះ​ទេវតា​តប​មក​ខ្ញុំ​ថា នេះ​គឺ​ជា​ខ្យល់​ទាំង​៤​ទិស​នៅ​លើ​អាកាស ដែល​ចេញ​ពី​ចំពោះ​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល

6. ឯ​រថ​ទឹម​សេះ​សម្បុរ​ខ្មៅ នោះ​ចេញ​ទៅ​ឯ​ស្រុក​នៅ​ទិស​ខាង​ជើង ហើយ​សេះ​ស​ក៏​ចេញ​តាម​ក្រោយ​ទៅ ឯ​សេះ​ពញ្លក់ នោះ​ចេញ​ទៅ​ឯ​ស្រុក​នៅ​ទិស​ខាង​ត្បូង

7. រួច​សេះ​ដែល​មាន​កំឡាំង​ខ្លាំង​ក៏​ចេញ​ទៅ ហើយ​រក​ផ្លូវ​ឲ្យ​បាន​ដើរ​ចុះ​ឡើង​នៅ​លើ​ផែនដី លំដាប់​នោះ​ទេវតា​បង្គាប់​វា​ថា ចូរ​ទៅ​ចុះ ហើយ​ដើរ​ចុះ​ឡើង​នៅ​ផែនដី​ដូច្នេះ វា​ក៏​ដើរ​ចុះ​ឡើង​នៅ​ផែនដី​ទៅ

8. នោះ​ទេវតា​ស្រែក​មក​ខ្ញុំ​ថា មើល សេះ​ដែល​ចេញ​ទៅ​ឯ​ស្រុក​នៅ​ទិស​ខាង​ជើង បាន​រំងាប់​ចិត្ត​អញ​ចំពោះ​ស្រុក​ខាង​ជើង​នោះ​ហើយ។

9. រួច​មក ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ថា

សូមអានជំពូកពេញលេញ សាការី 6