គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 5:7-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. រួច​ឃើញ​មាន​គេ​លើក​សំណ​ទំងន់​១​ហាប​ឡើង ហើយ​ឃើញ​មាន​ស្ត្រី​ម្នាក់​អង្គុយ​ក្នុង​រង្វាល់​នោះ

8. ទេវតា​ប្រាប់​ថា នេះ​គឺ​ជា​អំពើ​អាក្រក់ រួច​ក៏​សង្កត់​នាង​ចុះ​ទៅ​ក្នុង​រង្វាល់ ព្រម​ទាំង​ដាក់​ដុំ​សំណ​នោះ គ្រប​នៅ​មាត់​រង្វាល់​ផង

9. នោះ​ខ្ញុំ​បាន​ងើប​ភ្នែក​ឡើង​ក្រឡេក​ទៅ ឃើញ​មាន​ស្ត្រី​២​នាក់​ចេញ​មក មាន​ស្លាប​ដូច​ជា​កុក ដែល​ជក់​ដោយ​ខ្យល់ គេ​ក៏​លើក​រង្វាល់​នោះ​ឡើង នៅ​កណ្តាល​ផែនដី និង​ផ្ទៃ​មេឃ

10. រួច​ខ្ញុំ​សួរ​ដល់​ទេវតា​ដែល​ពោល​នឹង​ខ្ញុំ​ថា ស្ត្រី​ទាំង​២​នេះ​នាំ​យក​រង្វាល់​ទៅ​ឯ​ណា

11. ទេវតា​ក៏​តប​ថា គេ​យក​ទៅ​ធ្វើ​ផ្ទះ​ឲ្យ​នាង នៅ​ក្នុង​ស្រុក​ស៊ីណើរ កាល​ណា​ផ្ទះ​បាន​ស្រេច​ហើយ នោះ​នាង​នឹង​បាន​តាំង​នៅ​ទី​នោះ ក្នុង​កន្លែង​របស់​ខ្លួន។

សូមអានជំពូកពេញលេញ សាការី 5