គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 3:7-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ បើ​ឯង​នឹង​ដើរ​តាម​ផ្លូវ​របស់​អញ ហើយ​រក្សា​បញ្ញើរ​របស់​អញ នោះ​ឯង​នឹង​ជា​អ្នក​គ្រប់‌គ្រង​លើ​វិហារ​របស់​អញ ព្រម​ទាំង​រក្សា​ទីលាន​របស់​អញ​ផង ហើយ​អញ​នឹង​ឲ្យ​ឯង​បាន​ចូល​ក្នុង​ពួក​ដែល​នៅ​ទី​នេះ​ដែរ

8. ឱ​យេសួរ​ជា​សំដេច​សង្ឃ​អើយ ចូរ​ស្តាប់​ឥឡូវ ព្រម​ទាំង​ពួក​អ្នក​ដែល​អង្គុយ​ជា​មួយ​នឹង​ឯង​ផង ព្រោះ​គេ​ជា​ពួក​ដែល​ជា​ទី​អស្ចារ្យ ដ្បិត​មើល អញ​នឹង​ឲ្យ​អ្នក​បំរើ​របស់​អញ​ឈ្មោះ«លំពង់»ចេញ​មក

9. ចូរ​មើល​ថ្ម ដែល​អញ​បាន​ដាក់​នៅ​មុខ​យេសួរ​ចុះ នៅ​ថ្ម​តែ​មួយ​នោះ​មាន​ភ្នែក​៧ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​ចារឹក​ចំឡាក់​ដែល​ត្រូវ​ឆ្លាក់​នៅ​ថ្ម​នោះ ហើយ​នឹង​ដក​យក​សេចក្ដី​ទុច្ចរិត​ពី​ស្រុក​នេះ​ចេញ​ក្នុង​១​ថ្ងៃ

10. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ ឯង​រាល់​គ្នា​នឹង​អញ្ជើញ​អ្នក​ជិត​ខាង​របស់​ឯង​មក នៅ​ក្រោម​ដើម​ទំពាំង‌បាយ‌ជូរ ហើយ​ក្រោម​ដើម​ល្វា​រៀង​ខ្លួន។

សូមអានជំពូកពេញលេញ សាការី 3