គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 2:5-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ដ្បិត​អញ​នឹង​បាន​ជា​កំផែង​ភ្លើង​ដល់​ទី​ក្រុង​នៅ​ព័ទ្ធ​ជុំវិញ ហើយ​នឹង​ជា​សិរី‌ល្អ​នៅ​កណ្តាល​នេះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

6. ហឺយៗ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​រត់​ចេញ​ពី​ស្រុក​ខាង​ជើង​មក ដ្បិត​អញ​បាន​បែង‌ចែក​ឯង​រាល់​គ្នា​ទៅ​ដូច​ជា​ខ្យល់​ទាំង​៤​នៅ​លើ​អាកាស នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

7. ហឺយ ពួក​ស៊ីយ៉ូន ដែល​នៅ​ជា​មួយ​នឹង​កូន​ស្រី​ក្រុង​បាប៊ីឡូន​អើយ ចូរ​ដោះ​ខ្លួន​ឲ្យ​រួច​ចុះ

8. ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ក្រោយ​សិរី‌ល្អ នោះ​ទ្រង់​បាន​ចាត់​អញ​ទៅ​ឯ​សាសន៍​ដទៃ ដែល​ប្លន់​ឯង​រាល់​គ្នា ពី​ព្រោះ​អ្នក​ណា​ដែល​ពាល់​ឯង​រាល់​គ្នា នោះ​គឺ​ជា​ពាល់​ដល់​ប្រស្រី​ព្រះ‌នេត្រ​នៃ​ទ្រង់​ហើយ

9. ដ្បិត​មើល​អញ​នឹង​ងា​ដៃ​ពី​លើ​គេ ហើយ​គេ​នឹង​ត្រឡប់​ជា​របឹប​ដល់​ពួក​អ្នក​ដែល​បំរើ​គេ​វិញ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ចាត់​អញ​មក

សូមអានជំពូកពេញលេញ សាការី 2