គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 14:8-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. នៅ​ថ្ងៃ​នោះ នឹង​មាន​ទឹក​រស់​ហូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ពាក់​កណ្តាល​នឹង​ហូរ​ទៅ​ឯ​សមុទ្រ​នៅ​ទិស​ខាង​កើត ហើយ​ពាក់​កណ្តាល​នឹង​ហូរ​ទៅ​ឯ​សមុទ្រ​នៅ​ទិស​ខាង​លិច ទោះ​ទាំង​រដូវ​ក្តៅ និង​រដូវ​រងា ក៏​នឹង​មាន​ដូច្នោះ​ដែរ។

9. ឯ​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​បាន​ជា​មហា‌ក្សត្រ​លើ​ផែនដី​ទាំង​ដុំ​មូល នៅ​ថ្ងៃ​នោះ នឹង​មាន​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​១​ព្រះ‌អង្គ ហើយ​ព្រះ‌នាម​ទ្រង់​នឹង​មាន​តែ​១​ដែរ

10. ស្រុក​ទាំង​មូល​ចាប់​តាំង​ពី​កេបា រហូត​ដល់​រីម៉ូន ខាង​ត្បូង​ក្រុង​យេរូ‌សាឡិម នឹង​ត្រឡប់​ទៅ​ដូច​ជា​ស្រុក​វាល នោះ​ក្រុង​យេរូ‌សាឡិម​នឹង​បាន​ដំកើង​ឡើង ហើយ​នឹង​នៅ​កន្លែង​ធម្មតា​ចាប់​តាំង​ពី​ទ្វារ​បេន‌យ៉ា‌មីន រហូត​ទៅ​ដល់​កន្លែង​ទ្វារ​ដំបូង និង​ទ្វារ​ជ្រុង​កំផែង ហើយ​ពី​ប៉ម​ហាណានាល រហូត​ដល់​ធុង​ឃ្នាប​របស់​ស្តេច

11. ក៏​នឹង​មាន​មនុស្ស​អាស្រ័យ​នៅ ហើយ​នឹង​គ្មាន​សេចក្ដី​បណ្តាសា​ទៀត គឺ​ក្រុង​យេរូ‌សាឡិម​នឹង​នៅ​ដោយ​សុខ‌សាន្ត​វិញ។

12. ព្រះ‌យេហូវ៉ា​នឹង​វាយ​អស់​ទាំង​សាសន៍ ដែល​បាន​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ដោយ​សេចក្ដី​វេទនា​យ៉ាង​នេះ គឺ​សាច់​គេ​នឹង​រោយ‌រៀវ​ទៅ កំពុង​ដែល​គេ​ឈរ​នៅ ភ្នែក​គេ​នឹង​រោយ‌រៀវ​ទៅ នៅ​ក្នុង​រង្វង់​ភ្នែក អណ្តាត​គេ​នឹង​រោយ‌រៀវ​ទៅ នៅ​ក្នុង​មាត់​គេ​ដែរ

សូមអានជំពូកពេញលេញ សាការី 14