គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 13:3-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. គ្រា​នោះ បើ​អ្នក​ណា​នឹង​នៅ​តែ​ទាយ​ទៀត នោះ​ទាំង​ឪពុក​ម្តាយ​ដែល​បាន​បង្កើត​អ្នក​នោះ​មក នឹង​ប្រាប់​ថា ឯង​មិន​ត្រូវ​រស់​ទៀត​ទេ ពី​ព្រោះ​ឯង​ពោល​ពាក្យ​កុហក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដូច្នេះ ឪពុក​ម្តាយ​ដែល​បាន​បង្កើត​អ្នក​នោះ​មក នឹង​ចាក់​ទំលុះ​កូន ក្នុង​កាល​ដែល​ទាយ​នោះ

4. នៅ​ថ្ងៃ​នោះ ពួក​ហោរា​នឹង​មាន​សេចក្ដី​ខ្មាស​ចំពោះ​ការ​ជាក់​ស្តែង​របស់​គេ​រៀង​ខ្លួន ក្នុង​កាល​ដែល​ទាយ​នោះ គេ​នឹង​មិន​គ្រលុំ​ខ្លួន ដោយ​អាវ​មាន​រោម ដើម្បី​បញ្ឆោត​មនុស្ស​ទៀត​ទេ

5. គឺ​អ្នក​នោះ​នឹង​ថា ខ្ញុំ​មិន​មែន​ជា​ហោរា​ទេ ខ្ញុំ​ជា​អ្នក​ធ្វើ​ស្រែ​វិញ ដ្បិត​ខ្ញុំ​បាន​ជាប់​ជា​បាវ​គេ​តាំង​ពី​ក្មេង​មក

6. នោះ​ម្នាក់​នឹង​សួរ​ថា ចុះ​តើ​របួស​អ្វី​នុ៎ះ​នៅ​ដៃ​អ្នក រួច​អ្នក​នោះ​នឹង​ឆ្លើយ​ថា គឺ​យ៉ាង​នេះ​ដែល​ខ្ញុំ​ត្រូវ​របួស នៅ​ក្នុង​ផ្ទះ​របស់​មិត្រ​សំឡាញ់​ខ្ញុំ។

7. ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ម្នាល​ដាវ​អើយ ចូរ​ភ្ញាក់​ឡើង​ទាស់​ឡើង​ទាស់​នឹង​អ្នក​គង្វាល​របស់​អញ ហើយ​ទាស់​នឹង​មនុស្ស​ដែល​ជា​គូ‌កន​អញ​ចុះ ចូរ​វាយ​អ្នក​គង្វាល នោះ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ រួច​អញ​នឹង​ប្រែ​ដៃ​ទៅ​លើ​កូន​តូចៗ​វិញ

8. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​សព្វ​គ្រប់​ក្នុង​ស្រុក​នោះ ២​ភាគ​នឹង​ត្រូវ​កាត់​ចេញ​ហើយ​ស្លាប់​ទៅ តែ​ភាគ​ទី​៣​នឹង​សល់​នៅ​ក្នុង​ស្រុក​វិញ

សូមអានជំពូកពេញលេញ សាការី 13