គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 1:13-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ដោយ​ពាក្យ​ល្អ គឺ​ជា​ពាក្យ​កំសាន្ត ដល់​ទេវតា​ដែល​ពោល​មក​ខ្ញុំ​នោះ

14. ដូច្នេះ ទេវតា​ដែល​ពោល​មក​នឹង​ខ្ញុំ ក៏​ប្រាប់​ខ្ញុំ​ថា ចូរ​បន្លឺ​ឡើង​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​មាន​សេចក្ដី​ប្រចណ្ឌ​ជា​ខ្លាំង ចំពោះ​ក្រុង​យេរូ‌សាឡិម និង​ភ្នំ​ស៊ីយ៉ូន

15. ក៏​មាន​សេចក្ដី​ថ្នាំង‌ថ្នាក់​ជា​ខ្លាំង ចំពោះ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ដោយ​ស្ងប់​រំងាប់​ដែរ ដ្បិត​ពី​ដើម​អញ​បាន​សេចក្ដី​អាក់‌អន់​តែ​បន្តិច​ទេ តែ​គេ​បាន​បង្កើន​ការ​អាក្រក់​នោះ​ជា​ច្រើន​ឡើង

16. ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​វិល​មក​ឯ​ក្រុង​យេរូ‌សាឡិម​ទាំង​មាន​សេចក្ដី​អាណិត​មេត្តា វិហារ​របស់​អញ​នឹង​បាន​សង់​ឡើង​វិញ​នៅ​ទី​នេះ ហើយ​នឹង​មាន​ខ្សែ​វាស់​សន្ធឹង​នៅ​លើ​ក្រុង​យេរូ‌សាឡិម នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

17. ចូរ​បន្លឺ​ឡើង​ម្តង​ទៀត​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អញ​នឹង​មាន​សេចក្ដី​ចំរើន​ហូរ‌ហៀរ​ឡើង​ទៀត ហើយ​ព្រះ‌យេហូវ៉ា​នឹង​កំសាន្ត​ទុក​ភ្នំ​ស៊ីយ៉ូន ព្រម​ទាំង​រើស​តាំង​ក្រុង​យេរូ‌សាឡិម​ជា​ថ្មី​ផង។

18. នោះ​ខ្ញុំ​ក៏​ងើប​ភ្នែក​ឡើង មើល​ទៅ​ឃើញ​ស្នែង​៤

19. នោះ​ខ្ញុំ​សួរ​ទេវតា ដែល​ពោល​នឹង​ខ្ញុំ​ថា នេះ​តើ​ជា​អ្វី នោះ​ទេវតា​ប្រាប់​ខ្ញុំ​ថា នេះ​គឺ​ជា​ស្នែង​ទាំង​ប៉ុន្មាន​ដែល​បាន​កំចាត់‌កំចាយ​ពួក​យូដា ពួក​អ៊ីស្រា‌អែល និង​ពួក​ក្រុង​យេរូ‌សាឡិម

20. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ឲ្យ​ខ្ញុំ​ឃើញ​ជាង​ដែក​៤​នាក់

21. ខ្ញុំ​ក៏​សួរ​ថា អ្នក​ទាំង​នេះ​មក​ធ្វើ​អី ទេវតា​ប្រាប់​ថា គឺ​ស្នែង​ទាំង​នេះ​ដែល​កំចាត់‌កំចាយ​ពួក​យូដា ដល់‌ម៉្លេះ​បាន​ជា​ឥត​មាន​អ្នក​ណា​ងើប​ក្បាល​ឡើង​ទៀត តែ​ពួក​នេះ​បាន​មក ដើម្បី​បំភ័យ​គេ ហើយ​វាយ​ទំលាក់​ស្នែង​របស់​សាសន៍​ដទៃ ដែល​បាន​លើក​ស្នែង​នេះ​ទាស់​នឹង​ស្រុក​យូដា ដើម្បី​នឹង​កំចាត់‌កំចាយ​គេ​ទៅ។

សូមអានជំពូកពេញលេញ សាការី 1