គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 1:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​ខែ​កត្តិក ក្នុង​ឆ្នាំ​ទី​២​នៃ​រាជ្យ​ដារី‌យុស នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ហោរា​សាការី ជា​កូន​បេរេគា ដែល​ជា​កូន​អ៊ីដោ ថា

2. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​ថ្នាំង‌ថ្នាក់​ជា​ខ្លាំង​នឹង​ពួក​អយ្យកោ​ឯង​រាល់​គ្នា

3. ហេតុ​នោះ ចូរ​ឯង​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​វិល​មក​ឯ​អញ​វិញ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នោះ​អញ​នឹង​វិល​មក​ឯ​ឯង​រាល់​គ្នា​ដែរ នេះ​ក៏​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

4. កុំ​ឲ្យ​ប្រព្រឹត្ត​ដូច​ជា​ពួក​អយ្យកោ​របស់​ឯង​រាល់​គ្នា ដែល​ពួក​ហោរា​ពី​ដើម​បាន​ស្រែក​ប្រាប់​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​វិល​ត្រឡប់​ពី​ផ្លូវ​អាក្រក់ និង​ពី​ការ​ប្រព្រឹត្ត​អាក្រក់​របស់​ឯង​រាល់​គ្នា​មក​វិញ​ឥឡូវ តែ​គេ​មិន​បាន​ឮ ឬ​ស្តាប់​តាម​អញ​ទេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

សូមអានជំពូកពេញលេញ សាការី 1