គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 9:21-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. គាត់​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​នោះ ហើយ​ក៏​ស្រវឹង​ទៅ រួច​ដេក​អាក្រាត​នៅ​ក្នុង​ត្រសាល​គាត់

22. ឯ​ហាំ ជា​ឪពុក​កាណាន បាន​ឃើញ​ឪពុក​អាក្រាត​ដូច្នោះ ក៏​ទៅ​បក​កេរ​ប្រាប់​ដល់​បង​ប្អូន​ទាំង​២ ដែល​នៅ​ខាង​ក្រៅ

23. នោះ​សិម និង​យ៉ាផែត​នាំ​គ្នា​យក​អាវ​វែង​មក​ត្រដាង​ពី​ស្មា​ទាំង​២​នាក់ ដើរ​ថយ​ក្រោយ​ទៅ​បាំង​កេរ្តិ៍‌ខ្មាស​ឪពុក ទាំង​មើល​ចំ​ទៅ​ខាង​មុខ មិន​ឲ្យ​ឃើញ​កេរ្តិ៍‌ខ្មាស​របស់​គាត់​ឡើយ

24. លុះ​កាល​ណូអេ​ស្វាង​ពី​ស្រា​ឡើង ក៏​បាន​ដឹង​ការ​ដែល​កូន​ពៅ​បាន​ធ្វើ

25. នោះ​គាត់​និយាយ​ថា កាណាន​ត្រូវ​បណ្តាសា​ហើយ វា​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​ពួក​បាវ​របស់​បង​ប្អូន​វា

26. ហើយ​គាត់​និយាយ​ទៀត​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សិម​បាន​ប្រកប​ដោយ​ព្រះ​ពរ ហើយ​ត្រូវ​ឲ្យ​កាណាន​ធ្វើ​បាវ​បំរើ​ដល់​សិម​វិញ

27. សូម​ព្រះ​ទ្រង់​វាត​ទី​ឲ្យ​យ៉ាផែត សូម​ឲ្យ​វា​បាន​អាស្រ័យ​នៅ​ក្នុង​ទី​លំនៅ​របស់​សិម ហើយ​ឲ្យ​កាណាន​បាន​ធ្វើ​ជា​បាវ​បំរើ​របស់​វា​ដែរ។

28. លុះ​ក្រោយ​ទឹក​ជន់​លិច​មក នោះ​ណូអេ គាត់​ក៏​រស់​នៅ​បាន​៣៥០​ឆ្នាំ​ទៅ​ទៀត

29. អាយុ​របស់​ណូអេ ទាំង​អស់​រួម​បាន​៩៥០​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 9