គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 9:11-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. អញ​នឹង​តាំង​សញ្ញា​នឹង​ឯង​រាល់​គ្នា​ថា គ្រប់​សាច់​ទាំង​អស់​នឹង​មិន​ត្រូវ​វិនាស​ដោយ​ទឹក​ជន់​ទៀត​ឡើយ និង​លែង​មាន​ទឹក​ជន់​បំផ្លាញ​ផែនដី​ទៀត

12. ព្រះ​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា នេះ​ជា​ទី​សំគាល់​នៃ​សេចក្ដី​សញ្ញា ដែល​អញ​តាំង​នឹង​ឯង​រាល់​គ្នា ហើយ​នឹង​គ្រប់​ជីវិត​ទាំង‌ឡាយ​ដែល​នៅ​ជា​មួយ​នឹង​ឯង នៅ​អស់​ទាំង​ដំណ​អស់​កល្ប‌ជានិច្ច

13. គឺ​អញ​ដាក់​ធ្នូ​របស់​អញ​នៅ​នា​ពពក នោះ​ហើយ​ជា​ទី​សំគាល់​នៃ​សេចក្ដី​សញ្ញា ដែល​អញ​តាំង​នឹង​ផែនដី

14. កាល​ណា​អញ​ប្រមូល​ពពក​មក​លើ​ផែនដី នោះ​នឹង​ឃើញ​ឥន្ទ‌ធនូ​ស្ថិត​នៅ​លើ​ពពក​នោះ

15. ហើយ​អញ​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​ឯង​រាល់​គ្នា ហើយ​នឹង​អស់​ទាំង​សត្វ​គ្រប់​ពូជ​ដែរ នោះ​នឹង​គ្មាន​ទឹក​ជន់​ឡើង​លិច​ផែនដី ដើម្បី​បំផ្លាញ​គ្រប់​ទាំង​សាច់​ទៀត​ឡើយ

16. ឥន្ទ‌ធនូ​នោះ​នឹង​នៅ​លើ​ពពក ហើយ​អញ​នឹង​មើល​ឃើញ ដើម្បី​ឲ្យ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ដែល​ព្រះ​បាន​តាំង​នឹង​អស់​ទាំង​ជីវិត​គ្រប់​ពូជ​នៅ​ផែនដី

17. ព្រះ​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ណូអេ​ថា នេះ​ហើយ​ជា​ទី​សំគាល់​នៃ​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​គ្រប់​ទាំង​សាច់​នៅ​លើ​ផែនដី។

18. រីឯ​កូន​ណូអេ​ដែល​ចេញ​ពី​ទូក​ធំ​មក នោះ​គឺ​សិម ហាំ និង​យ៉ាផែត ឯ​ហាំ នោះ​ជា​ឪពុក​កាណាន

19. អ្នក​ទាំង​៣​នោះ​ជា​កូន​របស់​ណូអេ គឺ​កូន​ចៅ​អ្នក​ទាំង​នោះ​ហើយ ដែល​បាន​ចេញ​ទៅ​នៅ​ពេញ‌ពាស​លើ​ផែនដី។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 9