គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 9:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ណូអេ និង​កូន​គាត់ ព្រម​ទាំង​មាន​ព្រះ‌បន្ទូល​ថា ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​បាន​នៅ​ពេញ‌ពាស​លើ​ផែនដី​ចុះ

2. ឯ​គ្រប់​ទាំង​សត្វ​នៅ​ផែនដី សត្វ​ហើរ​លើ​អាកាស សត្វ​លូន​វារ​នៅ​ដី និង​ត្រី​ក្នុង​សមុទ្រ​ទាំង​ប៉ុន្មាន​នឹង​កោត‌ខ្លាច ហើយ​ស្ញប់‌ស្ញែង​ដល់​ឯង​រាល់​គ្នា អញ​ប្រគល់​វា​មក​ក្នុង​អំណាច​ឯង​ហើយ

3. បណ្តា​សត្វ​ទាំង​ប៉ុន្មាន​ដែល​កំរើក​ហើយ​នៅ​រស់ នោះ​នឹង​បាន​ជា​អាហារ​ដល់​ឯង ដូច​ជា​តិណ‌ជាតិ​ទាំង​អស់​ដែល​អញ​បាន​ឲ្យ​ដល់​ឯង​នោះ​ដែរ

4. តែ​សាច់​ណា​ដែល​មាន​ជីវិត គឺ​ជា​ឈាម នោះ​កុំ​ឲ្យ​បរិភោគ​ឡើយ

5. រីឯ​ជីវិត​មនុស្ស​វិញ បើ​អ្នក​ណា​យក​ជីវិត​គេ នោះ​អញ​នឹង​ទារ​ឈាម​ដែល​ជា​ជីវិត​របស់​អ្នក​នោះ​ជា​មិន​ខាន អញ​នឹង​ទារ​ឈាម​អ្នក​នោះ ដោយ‌សារ​អស់​ទាំង​សត្វ ហើយ​ដោយ‌សារ​ដៃ​របស់​មនុស្ស គឺ​ដោយ‌សារ​ដៃ​របស់​បង​ប្អូន​នៃ​អ្នក​ដែល​ស្លាប់​នោះ​ផង

សូមអានជំពូកពេញលេញ លោកុប្បត្តិ 9