គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 8:4-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ដល់​ថ្ងៃ​១៧ ខែ​ទី​៧ នោះ​ទូក​ធំ​បាន​កឿង​នៅ​លើ​ភ្នំ​អារ៉ារ៉ាត

5. ទឹក​ក៏​ចេះ​តែ​ស្រក​ទៅ​ដរាប​ដល់​ខែ​ទី​១០ លុះ​ដល់​ថ្ងៃ​ចូល​ខែ​ទី​១០ នោះ​ទើប​ឃើញ​មាន​កំពូល​ភ្នំ​លេច​ឡើង។

6. កាល​បាន​កន្លង​ទៅ​៤០​ថ្ងៃ​ទៀត នោះ​ណូអេ គាត់​បើក​បង្អួច​ដែល​បាន​ធ្វើ​ក្នុង​ទូក

7. ក៏​លែង​ក្អែក​១​ទៅ តែ​វា​ហើរ​ទៅ​មក​ទាល់​តែ​ទឹក​បាន​រីង​ស្ងួត​ពី​ផែនដី​អស់

8. គាត់​ក៏​លែង​ព្រាប​១​ដែរ ដើម្បី​ឲ្យ​ដឹង​ជា​ទឹក​បាន​ស្រក​ពី​ដី​ទៅ​ហើយ​ឬ​នៅ

9. តែ​ព្រាប​នោះ​រក​កន្លែង​ណា​នឹង​ទំ​គ្មាន បាន​ជា​វិល​មក​ឯ​គាត់​ក្នុង​ទូក​វិញ ពី​ព្រោះ​ទឹក​នៅ​ពេញ​លើ​ផែនដី​នៅ​ឡើយ នោះ​គាត់​ក៏​លូក​ដៃ​ទៅ​ចាប់​យក​មក​ក្នុង​ទូក​វិញ

10. គាត់​ផ្អាក​ចាំ​អស់​៧​ថ្ងៃ រួច​លែង​ព្រាប​ចេញ​ពី​ទូក​ទៅ​ម្តង​ទៀត

11. លុះ​ដល់​ពេល​ល្ងាច ព្រាប​នោះ​ត្រឡប់​ចូល​មក​ឯ​គាត់​វិញ ឃើញ​មាន​ពាំ​យក​ស្លឹក​អូលីវ​ដែល​វា​បាន​ចឹក​មក​ជា​មួយ​ផង ដូច្នេះ ណូអេ​បាន​ដឹង​ថា ទឹក​បាន​ស្រក​ពី​ផែនដី​បន្តិច​ហើយ

12. រួច​គាត់​រង់‌ចាំ​៧​ថ្ងៃ​ទៀត ក៏​លែង​ព្រាប​ឲ្យ​ទៅ តែ​វា​មិន​បាន​វិល​ឯ​គាត់​វិញ​ទេ។

13. នៅ​ឆ្នាំ​៦០១​ក្នុង​ថ្ងៃ​ចូល​ខែ​ទី​១ នោះ​ទឹក​បាន​រីង​ស្ងួត​ពី​ផែនដី​អស់​ទៅ ណូអេ​ក៏​បើក​ដំបូល​ទូក​មើល ឃើញ​ថា​ទឹក​បាន​ស្ងួត​ពី​ដី​ហើយ

14. ដល់​ថ្ងៃ​២៧ ខែ​ទី​២ នោះ​ដី​បាន​ស្ងួត‌ធេង

15. ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ណូអេ​ថា

16. ចូរ​ឯង​ចេញ​ពី​ទូក​ចុះ ព្រម​ទាំង​ប្រពន្ធ​កូន និង​កូន​ប្រសា​ស្រី​ឯង​ដែរ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 8