គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 8:17-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. ចូរ​នាំ​អស់​ទាំង​សត្វ​គ្រប់​ពូជ​ដែល​នៅ​ជា​មួយ​នឹង​ឯង​ចេញ​មក​ផង ទោះ​ទាំង​សត្វ​ស្លាប សត្វ​ជើង​៤ និង​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី​ក្តី ដើម្បី​ឲ្យ​បាន​មក​បង្កើត​កូន​ចំរើន​ជា​បរិបូរ​នៅ​ពេញ‌ពាស​លើ​ផែនដី

18. នោះ​ណូអេ​ក៏​ចេញ​មក ព្រម​ទាំង​ប្រពន្ធ​កូន និង​កូន​ប្រសា​ស្រី​គាត់

19. ហើយ​គ្រប់​ទាំង​សត្វ​ជើង​៤ សត្វ​លូន​វារ និង​សត្វ​ស្លាប​ទាំង​ប៉ុន្មាន​ផង គឺ​គ្រប់​ទាំង​សត្វ​ដែល​កំរើក​នៅ​ផែនដី នោះ​ក៏​ចេញ​ពី​ទូក​មក​តាម​ពូជ។

20. ណូអេ​បាន​ស្អាង​អាស‌នា​១​ថ្វាយ​ព្រះ‌យេហូវ៉ា ក៏​យក​សត្វ​ជើង​៤​ពី​សត្វ​ដ៏​ស្អាត​គ្រប់​មុខ ហើយ​ពី​សត្វ​ដ៏​ស្អាត​គ្រប់​មុខ មក​ថ្វាយ​ជា​ដង្វាយ​ដុត​លើ​អាស‌នា​នោះ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 8