13. នៅឆ្នាំ៦០១ក្នុងថ្ងៃចូលខែទី១ នោះទឹកបានរីងស្ងួតពីផែនដីអស់ទៅ ណូអេក៏បើកដំបូលទូកមើល ឃើញថាទឹកបានស្ងួតពីដីហើយ
14. ដល់ថ្ងៃ២៧ ខែទី២ នោះដីបានស្ងួតធេង
15. ព្រះទ្រង់មានព្រះបន្ទូលទៅណូអេថា
16. ចូរឯងចេញពីទូកចុះ ព្រមទាំងប្រពន្ធកូន និងកូនប្រសាស្រីឯងដែរ
17. ចូរនាំអស់ទាំងសត្វគ្រប់ពូជដែលនៅជាមួយនឹងឯងចេញមកផង ទោះទាំងសត្វស្លាប សត្វជើង៤ និងគ្រប់ទាំងសត្វដែលលូនវារនៅដីក្តី ដើម្បីឲ្យបានមកបង្កើតកូនចំរើនជាបរិបូរនៅពេញពាសលើផែនដី
18. នោះណូអេក៏ចេញមក ព្រមទាំងប្រពន្ធកូន និងកូនប្រសាស្រីគាត់
19. ហើយគ្រប់ទាំងសត្វជើង៤ សត្វលូនវារ និងសត្វស្លាបទាំងប៉ុន្មានផង គឺគ្រប់ទាំងសត្វដែលកំរើកនៅផែនដី នោះក៏ចេញពីទូកមកតាមពូជ។
20. ណូអេបានស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ក៏យកសត្វជើង៤ពីសត្វដ៏ស្អាតគ្រប់មុខ ហើយពីសត្វដ៏ស្អាតគ្រប់មុខ មកថ្វាយជាដង្វាយដុតលើអាសនានោះ
21. ព្រះយេហូវ៉ាទ្រង់ធុំក្លិនឈ្ងុយ រួចទ្រង់សំរេចក្នុងព្រះហឫទ័យថា អញនឹងមិនដាក់បណ្តាសាដី ដោយព្រោះមនុស្សទៀតទេ ពីព្រោះគំនិតក្នុងចិត្តមនុស្ស នោះអាក្រក់តាំងតែពីក្មេងមក អញក៏មិនធ្វើទោសដល់ជីវិតទាំងឡាយ ដូចជាអញទើបនឹងធ្វើនោះទៀតដែរ