គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 8:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ​ទ្រង់​ក៏​នឹក​ចាំ​ពី​ណូអេ និង​អស់​ទាំង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទូក​ជា​មួយ​នឹង​គាត់ រួច​ទ្រង់​ធ្វើ​ឲ្យ​ខ្យល់​បក់​មក​លើ​ផែនដី ហើយ​ទឹក​ក៏​ស្រក​ទៅ

2. ឯ​រន្ធ​ទឹក​នៅ​ទី​ជំរៅ និង​ទ្វារ​ទំនប់ នៅ​លើ​មេឃ​បាន​បិទ​វិញ ហើយ​ភ្លៀង​ដែល​ធ្លាក់​ពី​លើ​មេឃ​មក​ក៏​រាំង​ទៅ

3. ទឹក​បាន​ថយ​ចេញ​ពី​ផែនដី​ជា​ដរាប លុះ​ដល់​ផុត​ពី​១៥០​ថ្ងៃ​ទៅ ទើប​បាន​ស្រក​បន្តិច

4. ដល់​ថ្ងៃ​១៧ ខែ​ទី​៧ នោះ​ទូក​ធំ​បាន​កឿង​នៅ​លើ​ភ្នំ​អារ៉ារ៉ាត

5. ទឹក​ក៏​ចេះ​តែ​ស្រក​ទៅ​ដរាប​ដល់​ខែ​ទី​១០ លុះ​ដល់​ថ្ងៃ​ចូល​ខែ​ទី​១០ នោះ​ទើប​ឃើញ​មាន​កំពូល​ភ្នំ​លេច​ឡើង។

6. កាល​បាន​កន្លង​ទៅ​៤០​ថ្ងៃ​ទៀត នោះ​ណូអេ គាត់​បើក​បង្អួច​ដែល​បាន​ធ្វើ​ក្នុង​ទូក

7. ក៏​លែង​ក្អែក​១​ទៅ តែ​វា​ហើរ​ទៅ​មក​ទាល់​តែ​ទឹក​បាន​រីង​ស្ងួត​ពី​ផែនដី​អស់

8. គាត់​ក៏​លែង​ព្រាប​១​ដែរ ដើម្បី​ឲ្យ​ដឹង​ជា​ទឹក​បាន​ស្រក​ពី​ដី​ទៅ​ហើយ​ឬ​នៅ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 8