គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 6:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. កាល​ពួក​មនុស្ស​ចាប់​តាំង​មាន​គ្នា​ច្រើន​នៅ​លើ​ផែនដី​ឡើង ហើយ​បង្កើត​បាន​កូន​ស្រីៗ

2. នោះ​ពួក​កូន​ប្រុស​របស់​ព្រះ គេ​ឃើញ​កូន​ស្រី​របស់​មនុស្ស​ថា​ជា​ស្រស់​ល្អ ក៏​យក​ធ្វើ​ជា​ប្រពន្ធ​តាម​តែ​ចិត្ត​គេ​ទៅ

3. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា វិញ្ញាណ​អញ​នឹង​មិន​តវ៉ា​នឹង​មនុស្ស​ជា​ដរាប​ទេ ពី​ព្រោះ​គេ​ជា​សាច់​ឈាម​ប៉ុណ្ណោះ អាយុ​គេ​នឹង​បាន​ត្រឹម​តែ​១២០​ឆ្នាំ​វិញ

4. នៅ​ជំនាន់​នោះ មាន​មនុស្ស​រូប​ធំ​សំបើម​នៅ​ផែនដី ក្រោយ​នោះ​មក កាល​ពួក​កូន​ប្រុស​របស់​ព្រះ​បាន​ចូល​ទៅ​ឯ​កូន​ស្រី​របស់​មនុស្ស ហើយ​នាង​ទាំង​នោះ​បាន​បង្កើត​កូន​ឲ្យ​គេ នោះ​បាន​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​រស់​នៅ​កាល​ពី​ដើម ជា​មនុស្ស​មាន​ល្បី​ឈ្មោះ។

5. ព្រះ‌យេហូវ៉ា​ទ្រង់​ឃើញ​ថា ការ​អាក្រក់​របស់​មនុស្ស​បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​ផែនដី ហើយ​អស់​ទាំង​គំនិត​ក្នុង​ចិត្ត​គេ​ក៏​សុទ្ធ​តែ​អាក្រក់​ជានិច្ច​ដូច្នោះ

6. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ស្តាយ ដោយ​បាន​បង្កើត​មនុស្ស​មក​នៅ​លើ​ផែនដី ហើយ​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ព្រួយ

7. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​លុប​មនុស្ស​ដែល​អញ​បាន​បង្កើត​មក​ឲ្យ​សូន្យ​បាត់​ពី​ផែនដី​ចេញ ចាប់​តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ​ជើង​៤ សត្វ​លូន​វារ និង​សត្វ​ហើរ​លើ​អាកាស​ផង ដ្បិត​អញ​ស្តាយ​ដែល​អញ​បាន​បង្កើត​គេ​មក

8. ប៉ុន្តែ ណូអេបាន​ប្រកប​ដោយ​ព្រះ‌គុណ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​វិញ។

9. នេះ​ជា​ពង្សាវតារ​របស់​ណូអេ គាត់​ជា​អ្នក​សុចរិត ហើយ​គ្រប់​លក្ខណ៍​នៅ​ក្នុង​ដំណ​វង្ស​ខ្លួន គាត់​ក៏​ដើរ​ជា​មួយ​នឹង​ព្រះ

10. ហើយ​បង្កើត​បាន​កូន​ប្រុស​៣ គឺ​សិម​១ ហាំ​១ និង​យ៉ាផែត​១

11. ឯ​ផែនដី នោះ​បាន​ខូច​អាក្រក់​នៅ​ចំពោះ​ព្រះ ក៏​មាន​ពេញ​ជា​សេចក្ដី​កាច​សហ័ស​ផង

សូមអានជំពូកពេញលេញ លោកុប្បត្តិ 6