គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 50:21-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. ដូច្នេះ​កុំ​ឲ្យ​ខ្លាច​ឡើយ ខ្ញុំ​នឹង​ចិញ្ចឹម​អ្នក​រាល់​គ្នា ហើយ​នឹង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដែរ គាត់​ក៏​កំសាន្ត​ចិត្ត​គេ ហើយ​និយាយ​ស្រទន់​នឹង​គេ។

22. ឯ​យ៉ូសែប និង​ពួក​គ្រួ​ឪពុក​គាត់​ទាំង​ប៉ុន្មាន ក៏​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ត​ទៅ យ៉ូសែប​គាត់​រស់​នៅ បាន​អាយុ​១១០​ឆ្នាំ

23. គាត់​ឃើញ​កូន​ចៅ​របស់​អេប្រា‌អិម​ដល់​៣​ដំណ ឯ​កូន​ចៅ​ម៉ាគារ​ជា​កូន​ម៉ាន៉ាសេ នោះ​គាត់​ក៏​បាន​កាន់​ដាក់​នៅ​លើ​ភ្លៅ​ដែរ

24. រួច​គាត់​និយាយ​ទៅ​បង​ប្អូន​ថា ខ្ញុំ​ហៀប​នឹង​ស្លាប់​ហើយ តែ​ព្រះ​ទ្រង់​នឹង​ប្រោស​អ្នក​រាល់​គ្នា​ជា​មិន​ខាន ហើយ​នឹង​នាំ​អ្នក​រាល់​គ្នា​ឡើង ចេញ​ពី​ស្រុក​អេស៊ីព្ទ​នេះ ទៅ​ក្នុង​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប

25. យ៉ូសែប​ក៏​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ស្បថ ដោយ​ផ្តាំ​ថា ព្រះ​ទ្រង់​នឹង​ប្រោស​អ្នក​រាល់​គ្នា​ជា​មិន​ខាន នោះ​អ្នក​រាល់​គ្នា​ត្រូវ​យក​ឆ្អឹង​ខ្ញុំ​ចេញ​ពី​នេះ​ឡើង​ទៅ​ជា​មួយ​ផង

26. យ៉ូសែប​គាត់​ក៏​ស្លាប់​ទៅ​អាយុ​គាត់​បាន​១១០​ឆ្នាំ ហើយ​គេ​ដាក់​បារទ‌សព​គាត់ រួច​ដាក់​ចុះ​ក្នុង​មឈូស​នៅ​ស្រុក​អេស៊ីព្ទ។:៚

សូមអានជំពូកពេញលេញ លោកុប្បត្តិ 50