គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 50:19-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. នោះ​យ៉ូសែប​ឆ្លើយ​តប​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​តើ​ខ្ញុំ​ជា​ព្រះ​ឬ​អី

20. អ្នក​រាល់​គ្នា​បាន​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ តែ​ព្រះ​ទ្រង់​សំរេច​ជា​ការ​ល្អ​វិញ ដើម្បី​នឹង​សង្គ្រោះ​ដល់​ជីវិត​នៃ​មនុស្ស​ជា​ច្រើន ដូច​ជា​បាន​កើត​មាន​សព្វ​ថ្ងៃ​នេះ

21. ដូច្នេះ​កុំ​ឲ្យ​ខ្លាច​ឡើយ ខ្ញុំ​នឹង​ចិញ្ចឹម​អ្នក​រាល់​គ្នា ហើយ​នឹង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដែរ គាត់​ក៏​កំសាន្ត​ចិត្ត​គេ ហើយ​និយាយ​ស្រទន់​នឹង​គេ។

22. ឯ​យ៉ូសែប និង​ពួក​គ្រួ​ឪពុក​គាត់​ទាំង​ប៉ុន្មាន ក៏​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ត​ទៅ យ៉ូសែប​គាត់​រស់​នៅ បាន​អាយុ​១១០​ឆ្នាំ

23. គាត់​ឃើញ​កូន​ចៅ​របស់​អេប្រា‌អិម​ដល់​៣​ដំណ ឯ​កូន​ចៅ​ម៉ាគារ​ជា​កូន​ម៉ាន៉ាសេ នោះ​គាត់​ក៏​បាន​កាន់​ដាក់​នៅ​លើ​ភ្លៅ​ដែរ

24. រួច​គាត់​និយាយ​ទៅ​បង​ប្អូន​ថា ខ្ញុំ​ហៀប​នឹង​ស្លាប់​ហើយ តែ​ព្រះ​ទ្រង់​នឹង​ប្រោស​អ្នក​រាល់​គ្នា​ជា​មិន​ខាន ហើយ​នឹង​នាំ​អ្នក​រាល់​គ្នា​ឡើង ចេញ​ពី​ស្រុក​អេស៊ីព្ទ​នេះ ទៅ​ក្នុង​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប

25. យ៉ូសែប​ក៏​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ស្បថ ដោយ​ផ្តាំ​ថា ព្រះ​ទ្រង់​នឹង​ប្រោស​អ្នក​រាល់​គ្នា​ជា​មិន​ខាន នោះ​អ្នក​រាល់​គ្នា​ត្រូវ​យក​ឆ្អឹង​ខ្ញុំ​ចេញ​ពី​នេះ​ឡើង​ទៅ​ជា​មួយ​ផង

សូមអានជំពូកពេញលេញ លោកុប្បត្តិ 50