គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 49:4-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. តែ​ដែល​រំពើក​ចុះ​ឡើង​ដូច​ទឹក នោះ​ឯង​មិន​បាន​ស្ថិត‌ស្ថេរ​នៅ​ជាប់​ទេ ពី​ព្រោះ​ឯង​បាន​ឡើង​ទៅ​លើ​ដំណាក់​របស់​ឪពុក​ឯង ហើយ​បាន​ធ្វើ​ឲ្យ​គ្រែ​អញ​ទៅ​ជា​អាស្រូវ បារាយ​ក្នុង​កាល​ដែល​ឡើង​ទៅ​ដេក​នោះ។

5. ឯ​ស៊ីម្មាន និង​លេវី​ជា​បង​ប្អូន​គ្នា ដាវ​គេ​ជា​គ្រឿង​សាហាវ​ណាស់

6. ឱ​ចិត្ត​អញ​អើយ កុំ​ឲ្យ​ចូល​គំនិត​នឹង​គេ ឱ​កិត្តិយស​របស់​អញ​អើយ កុំ​ឲ្យ​ចូល​ក្នុង​ជំនុំ​គេ​ឡើយ ដ្បិត​គេ​បាន​សំឡាប់​មនុស្ស​ដោយ​មោហោ​ចិត្ត ហើយ​បាន​ប្រហារ​អ្នក​ដែល​ជា​កំពូល​ដោយ​អំណរ​ចិត្ត​ផង

7. សេចក្ដី​កំហឹង​របស់​គេ​ត្រូវ​បណ្តាសា ដ្បិត​ជា​ខ្លាំង​លើស​លុប ហើយ​សេចក្ដី​ឃោរ‌ឃៅ​របស់​គេ​ផង ពី​ព្រោះ​ជា​សាហាវ​ក្រៃលែង អញ​នឹង​ញែក​គេ​ចេញ​ពី​គ្នា​នៅ​ក្នុង​ពួក​យ៉ាកុប ហើយ​នឹង​កំចាត់‌កំចាយ​គេ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល។

8. យូដា​អើយ ពួក​បង​ប្អូន​ឯង​នឹង​សរសើរ​ឯង ដៃ​ឯង​នឹង​ចាប់​កញ្ចឹង‌ក​នៃ​ពួក​ខ្មាំង​សត្រូវ​ឯង ពួក​កូន​ឪពុក​ឯង​នឹង​ឱន​គោរព​ដល់​ឯង

9. យូដា​ជា​សិង្ហ​ស្ទាវ កូន​អើយ ឯង​បាន​ឡើង​មក​ពី​ស៊ី​រំពា វា​បាន​ក្រាប​ចុះ បាន​ដេក​ដូច​ជា​សិង្ហ ហើយ​ដូច​ជា​សិង្ហ​យ៉ាង​ខ្លាំង នោះ​តើ​អ្នក​ណា​ហ៊ាន​ដាស់​វា

10. ដំបង​រាជ្យ​នឹង​មិន​ដែល​ឃ្លាត​ពី​យូដា ឬ​អំណាច​គ្រប់‌គ្រង​ពី​ជើង​វា​ឡើយ ដរាប​ដល់​ស៊ីឡូរ​បាន​មក​ដល់ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​នឹង​ចុះ​ចូល​ចំពោះ​ទ្រង់

11. ទ្រង់​នឹង​ចង​កូន​លា​ភ្ជាប់​នឹង​ដើម​ទំពាំង‌បាយ‌ជូរ គឺ​ជា​កូន​របស់​មេលា​ទ្រង់​ភ្ជាប់​នឹង​ដើម​យ៉ាង​ល្អ​បំផុត ទ្រង់​នឹង​បោក​ព្រះ‌ពស្ត្រ​ទ្រង់​នឹង​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ព្រះ‌ពស្ត្រ​វែង​ទ្រង់​ក្នុង​ទឹក​ទំពាំង‌បាយ‌ជូរ

12. ព្រះ‌នេត្រ​ទ្រង់​នឹង​បាន​ក្រហម​ដូច​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ព្រះ‌ទន្ត​ទ្រង់​ស​ដូច​ទឹក​ដោះ។

13. សាប់‌យូ‌ល៉ូន​នឹង​នៅ​មាត់​សមុទ្រ វា​នឹង​បាន​ជា​មាត់​កំពង់​សំរាប់​នាវា ហើយ​ព្រំ​ស្រុក​វា​នឹង​ទល់​នឹង​ស្រុក​ស៊ីដូន។

14. អ៊ីសាខារ វា​ជា​សត្វ​លា​យ៉ាង​ខ្លាំង ដែល​ដេក​នៅ​កណ្តាល​ក្រោល​ចៀម

15. វា​ឃើញ​មាន​ទី​ឈប់​សំរាក​ដែល​ស្រួល ហើយ​ថា ស្រុក​នោះ​ល្អ រួច​វា​បាន​ឱន​ស្មា​ទទួល​នឹម ព្រម​ទាំង​ចុះ​ចូល​ធ្វើ​ការ​ដែល​គេ​បង្ខំ​ឲ្យ​ធ្វើ។

16. ដាន់​នឹង​ជំនុំ‌ជំរះ​ពួក​វា ទុក​ដូច​ជា​ពូជ​អំបូរ​អ៊ីស្រា‌អែល​១

17. ដាន់​នឹង​ធ្វើ​ជា​ពស់​នៅ​ក្នុង​ផ្លូវ គឺ​ជា​ពស់‌វែក​នៅ​ផ្លូវ​ច្រក​ដែល​ចឹក​កែង‌ជើង​សេះ ឲ្យ​អ្នក​ជំនិះ​ធ្លាក់​ផ្ងារ​ក្រោយ

18. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​រង់‌ចាំ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 49