គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 48:3-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ហើយ​និយាយ​ទៅ​យ៉ូសែប​ថា ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា​ទ្រង់​បាន​លេច​មក​ឯ​អញ ត្រង់​លូសក្នុង​ស្រុក​កាណាន ហើយ​ក៏​ប្រទាន​ពរ​ឲ្យ​អញ

4. ដោយ​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​ធ្វើ​ឲ្យ​ឯង​បង្កើត​បាន​កូន​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​ឯង​បាន​ទៅ​ជា​ពួក​ច្រើន​រួម​គ្នា​តែ​១ អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង​ត​ទៅ ទុក​ជា​កេរ‌អាករ​ដល់​គេ​នៅ​អស់​កល្ប‌ជានិច្ច

5. រីឯ​កូន​ប្រុស​ឯង​ទាំង​២​ដែល​ឯង​បាន​បង្កើត​នៅ​ស្រុក​អេស៊ីព្ទ គ្រា​មុន​ដែល​អញ​មក​ឯ​ឯង​នៅ​ស្រុក​នេះ គឺ​អេប្រា‌អិម និង​ម៉ាន៉ាសេ នោះ​ជា​របស់​ផង​អញ​ដូច​ជា​រូបេន និង​ស៊ីម្មាន​ជា​របស់​ផង​អញ​ដែរ

6. តែ​ពូជ​ដែល​ឯង​នឹង​បង្កើត​ក្រោយ​ទៀត នោះ​នឹង​បាន​ជា​របស់​ផង​ឯង​វិញ វា​នឹង​ត្រូវ​ហៅ​តាម​ឈ្មោះ​បង​ប្អូន​វា ក្នុង​ចំណែក​មរដក​របស់​គេ

7. ឯ​អញ កាល​មក​ពី​ប៉ាដាន់ នោះ​ម្តាយ​ឯង​បាន​ស្លាប់​ចោល​អញ​ទៅ តាម​ផ្លូវ​នៅ​ស្រុក​កាណាន ក្នុង​កាល​ដែល​ជិត​ដល់​អេប្រាតា​ហើយ អញ​ក៏​បាន​កប់​សព​នៅ​ទី​នោះ​តាម​ផ្លូវ​អេប្រាតា គឺ​ជា​បេថ្លេ‌ហិម។

8. អ៊ីស្រា‌អែល​គាត់​ឃើញ​កូន​យ៉ូសែប ក៏​សួរ​ថា តើ​អ្នក​ណា​នេះ

9. រួច​យ៉ូសែប​ជំរាប​ឪពុក​ថា នេះ​គឺ​ជា​កូន​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​នៅ​ស្រុក​នេះ គាត់​ប្រាប់​ថា ចូរ​នាំ​វា​មក​ណេះ អញ​នឹង​ឲ្យ​ពរ​ដល់​វា

10. រីឯ​អ៊ីស្រា‌អែល ភ្នែក​គាត់​ងងឹត​ដោយ‌សារ​ចាស់ គាត់​មើល​មិន​ឃើញ​ច្បាស់​ទេ យ៉ូសែប​ក៏​នាំ​កូន​ចូល​ទៅ​ជិត នោះ​គាត់​ក៏​ឱប​ថើប​វា

11. រួច​គាត់​និយាយ​ទៅ​យ៉ូសែប អញ​ស្មាន​ថា លែង​ឃើញ​មុខ​ឯង​ហើយ តែ​មើល ព្រះ​បាន​ឲ្យ​អញ​ឃើញ​ទាំង​ពូជ​ឯង​ផង

12. នោះ​យ៉ូសែប​នាំ​កូន​ទាំង​២ ថយ​ចេញ​ពី​ក្បាល​ជង្គង់​ឪពុក​មក រួច​ក្រាប​ផ្កាប់​មុខ​ចុះ​ដល់​ដី

សូមអានជំពូកពេញលេញ លោកុប្បត្តិ 48