គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 45:8-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ដូច្នេះ​មិន​មែន​អ្នក​រាល់​គ្នា​ដែល​ឲ្យ​ខ្ញុំ​មក​ទី​នេះ​ទេ គឺ​ជា​ព្រះ​វិញ​ទេ​តើ ទ្រង់​បាន​តាំង​ខ្ញុំ​ទុក​ជា​ឪពុក​ដល់​ផារ៉ោន ជា​ម្ចាស់​លើ​ដំណាក់​ទ្រង់​ទាំង​អស់ ហើយ​ជា​ចៅ‌ហ្វាយ​ត្រួត‌ត្រា​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ផង

9. ចូរ​អ្នក​រាល់​គ្នា​ប្រញាប់​ឡើង​ទៅ​ឪពុក​ខ្ញុំ និង​ជំរាប​គាត់​ថា យ៉ូសែប​ជា​កូន​លោក​ឪពុក​ផ្តាំ​មក​ដូច្នេះ​ថា ព្រះ​ទ្រង់​បាន​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ដូច្នេះ សូម​អញ្ជើញ​ចុះ​មក​ឯ​ខ្ញុំ កុំ​បង្អង់​ឡើយ

10. លោក​ឪពុក​នឹង​បាន​នៅ​ក្នុង​ស្រុក​កូសែន ជា​ស្រុក​ជិត​ខ្ញុំ​នោះ គឺ​ទាំង​លោក​ឪពុក និង​កូន​ចៅ​របស់​លោក​ឪពុក​ទាំង​អស់ ហើយ​នឹង​ហ្វូង​ចៀម​ហ្វូង​គោ ព្រម​ទាំង​របស់​លោក​ឪពុក​ទាំង​ប៉ុន្មាន​ផង

11. នៅ​ស្រុក​នោះ​ខ្ញុំ​នឹង​ចិញ្ចឹម​លោក​ឪពុក ក្រែង​លោក​ឪពុក​អន្តរាយ​ទៅ គឺ​ទាំង​លោក​ឪពុក និង​ពួក​គ្រួសារ​លោក​ឪពុក ហើយ​នឹង​របស់​លោក​ត្រូវ​ឪពុក​ទាំង​អស់​ដែរ ដ្បិត​ត្រូវ​មាន​អំណត់​៥​ឆ្នាំ​ទៀត

12. មើល​ភ្នែក​បង​រាល់​គ្នា និង​ភ្នែក​បេន‌យ៉ា‌មីន ជា​ប្អូន​ខ្ញុំ​ក៏​ឃើញ​ជាក់​ថា គឺ​ជា​មាត់​របស់​ខ្លួន​ខ្ញុំ​នេះ​ហើយ​ដែល​និយាយ​នឹង​អ្នក​រាល់​គ្នា

13. ត្រូវ​ឲ្យ​ជំរាប​ឪពុក​ខ្ញុំ​ពី​គ្រប់​ទាំង​សេចក្ដី​រុងរឿង​របស់​ខ្ញុំ​នៅ​ស្រុក​អេស៊ីព្ទ​នេះ ហើយ​ពី​គ្រប់​ការ​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ផង ត្រូវ​ឲ្យ​ប្រញាប់​ទៅ​នាំ​យក​ឪពុក​ខ្ញុំ​ចុះ​មក​ឯ​ណេះ​កុំ​ខាន

14. នោះ​គាត់​ឱប​ក​បេន‌យ៉ា‌មីន​ជា​ប្អូន​ហើយ​យំ បេន‌យ៉ា‌មីន​ក៏​យំ​នៅ​ក​គាត់​ដែរ

15. គាត់​ថើប​ដល់​ពួក​បងៗ​ទាំង​អស់ ព្រម​ទាំង​យំ​នឹង​គេ​ផង រួច​មក​បង​ប្អូន​ក៏​និយាយ​រោះ‌រាយ​នឹង​គាត់។

16. ដំណឹង​នោះ​បាន​ឮ​ទៅ​ដល់​ក្នុង​ដំណាក់​ផារ៉ោន​ថា បង​ប្អូន​យ៉ូសែប​បាន​មក​ដល់​ហើយ សេចក្ដី​នោះ​ក៏​គាប់​ព្រះ‌ទ័យ​ដល់​ផារ៉ោន និង​ពួក​មហា‌តលិក​ទ្រង់

17. រួច​ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​យ៉ូសែប ឲ្យ​ប្រាប់​ដល់​ពួក​បង​ប្អូន​ថា ត្រូវ​ធ្វើ​ដូច្នេះ គឺ​ឲ្យ​ផ្ទុក​សត្វ​របស់​ឯង​រាល់​គ្នា​ទៅ​ឯ​ស្រុក​កាណាន​ទៅ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 45