គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 45:5-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ឥឡូវ​នេះ​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ឬ​តូច​ចិត្ត​ដោយ​បាន​លក់​ខ្ញុំ​មក​ទី​នេះ​ឡើយ ពី​ព្រោះ​គឺ​ព្រះ​ទេ​តើ ដែល​ទ្រង់​ចាត់​ខ្ញុំ​មក​ជា​មុន ដើម្បី​នឹង​រក្សា​ជីវិត​អ្នក​រាល់​គ្នា​ទុក

6. ដ្បិត​មើល មាន​អំណត់​នៅ​លើ​ផែនដី​២​ឆ្នាំ​នេះ​ហើយ ក៏​ត្រូវ​មាន​៥​ឆ្នាំ​ទៀត ដែល​នឹង​គ្មាន​អ្នក​ណា​ភ្ជួរ‌រាស់​ឬ​ច្រូត​កាត់​អ្វី​ឡើយ

7. ព្រះ​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន​អ្នក​រាល់​គ្នា ដើម្បី​នឹង​រក្សា​អ្នក​រាល់​គ្នា​ឲ្យ​មាន​សំណល់​សល់​នៅ​ផែនដី ហើយ​នឹង​ជួយ​សង្គ្រោះ​ជីវិត​នៃ​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​ប្រោស‌ប្រាណ​យ៉ាង​ធំ

8. ដូច្នេះ​មិន​មែន​អ្នក​រាល់​គ្នា​ដែល​ឲ្យ​ខ្ញុំ​មក​ទី​នេះ​ទេ គឺ​ជា​ព្រះ​វិញ​ទេ​តើ ទ្រង់​បាន​តាំង​ខ្ញុំ​ទុក​ជា​ឪពុក​ដល់​ផារ៉ោន ជា​ម្ចាស់​លើ​ដំណាក់​ទ្រង់​ទាំង​អស់ ហើយ​ជា​ចៅ‌ហ្វាយ​ត្រួត‌ត្រា​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ផង

9. ចូរ​អ្នក​រាល់​គ្នា​ប្រញាប់​ឡើង​ទៅ​ឪពុក​ខ្ញុំ និង​ជំរាប​គាត់​ថា យ៉ូសែប​ជា​កូន​លោក​ឪពុក​ផ្តាំ​មក​ដូច្នេះ​ថា ព្រះ​ទ្រង់​បាន​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ដូច្នេះ សូម​អញ្ជើញ​ចុះ​មក​ឯ​ខ្ញុំ កុំ​បង្អង់​ឡើយ

10. លោក​ឪពុក​នឹង​បាន​នៅ​ក្នុង​ស្រុក​កូសែន ជា​ស្រុក​ជិត​ខ្ញុំ​នោះ គឺ​ទាំង​លោក​ឪពុក និង​កូន​ចៅ​របស់​លោក​ឪពុក​ទាំង​អស់ ហើយ​នឹង​ហ្វូង​ចៀម​ហ្វូង​គោ ព្រម​ទាំង​របស់​លោក​ឪពុក​ទាំង​ប៉ុន្មាន​ផង

សូមអានជំពូកពេញលេញ លោកុប្បត្តិ 45