គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 45:10-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. លោក​ឪពុក​នឹង​បាន​នៅ​ក្នុង​ស្រុក​កូសែន ជា​ស្រុក​ជិត​ខ្ញុំ​នោះ គឺ​ទាំង​លោក​ឪពុក និង​កូន​ចៅ​របស់​លោក​ឪពុក​ទាំង​អស់ ហើយ​នឹង​ហ្វូង​ចៀម​ហ្វូង​គោ ព្រម​ទាំង​របស់​លោក​ឪពុក​ទាំង​ប៉ុន្មាន​ផង

11. នៅ​ស្រុក​នោះ​ខ្ញុំ​នឹង​ចិញ្ចឹម​លោក​ឪពុក ក្រែង​លោក​ឪពុក​អន្តរាយ​ទៅ គឺ​ទាំង​លោក​ឪពុក និង​ពួក​គ្រួសារ​លោក​ឪពុក ហើយ​នឹង​របស់​លោក​ត្រូវ​ឪពុក​ទាំង​អស់​ដែរ ដ្បិត​ត្រូវ​មាន​អំណត់​៥​ឆ្នាំ​ទៀត

12. មើល​ភ្នែក​បង​រាល់​គ្នា និង​ភ្នែក​បេន‌យ៉ា‌មីន ជា​ប្អូន​ខ្ញុំ​ក៏​ឃើញ​ជាក់​ថា គឺ​ជា​មាត់​របស់​ខ្លួន​ខ្ញុំ​នេះ​ហើយ​ដែល​និយាយ​នឹង​អ្នក​រាល់​គ្នា

13. ត្រូវ​ឲ្យ​ជំរាប​ឪពុក​ខ្ញុំ​ពី​គ្រប់​ទាំង​សេចក្ដី​រុងរឿង​របស់​ខ្ញុំ​នៅ​ស្រុក​អេស៊ីព្ទ​នេះ ហើយ​ពី​គ្រប់​ការ​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ផង ត្រូវ​ឲ្យ​ប្រញាប់​ទៅ​នាំ​យក​ឪពុក​ខ្ញុំ​ចុះ​មក​ឯ​ណេះ​កុំ​ខាន

14. នោះ​គាត់​ឱប​ក​បេន‌យ៉ា‌មីន​ជា​ប្អូន​ហើយ​យំ បេន‌យ៉ា‌មីន​ក៏​យំ​នៅ​ក​គាត់​ដែរ

15. គាត់​ថើប​ដល់​ពួក​បងៗ​ទាំង​អស់ ព្រម​ទាំង​យំ​នឹង​គេ​ផង រួច​មក​បង​ប្អូន​ក៏​និយាយ​រោះ‌រាយ​នឹង​គាត់។

16. ដំណឹង​នោះ​បាន​ឮ​ទៅ​ដល់​ក្នុង​ដំណាក់​ផារ៉ោន​ថា បង​ប្អូន​យ៉ូសែប​បាន​មក​ដល់​ហើយ សេចក្ដី​នោះ​ក៏​គាប់​ព្រះ‌ទ័យ​ដល់​ផារ៉ោន និង​ពួក​មហា‌តលិក​ទ្រង់

សូមអានជំពូកពេញលេញ លោកុប្បត្តិ 45