គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 45:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. យ៉ូសែប​ខំ​អត់​ទប់ នៅ​មុខ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ជិត​គាត់​ពុំ​បាន ក៏​បន្លឺ​វាចា​ថា ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ថយ​ចេញ​ពី​អញ​ទៅ ដូច្នេះ​កំពុង​ដែល​យ៉ូសែប​ថ្លែង​ឲ្យ​ពួក​បង​ប្អូន​ស្គាល់​ខ្លួន នោះ​គ្មាន​មនុស្ស​ណា​មួយ​ឈរ​នៅ​ជិត​ខាង​ឡើយ

2. គាត់​ឡើង​សំឡេង​យំ ឯ​ពួក​សាសន៍​អេស៊ីព្ទ​ក៏​ឮ ព្រម​ទាំង​ពួក​ដំណាក់​ផារ៉ោន​ផង

3. គាត់​ប្រាប់​ទៅ​បង​ប្អូន​ថា ខ្ញុំ​នេះ​ជា​យ៉ូសែប តើ​ឪពុក​ខ្ញុំ​នៅ​រស់​ទេ​ឬ ឯ​បង​ប្អូន​គាត់​ឆ្លើយ​មិន​បាន ពី​ព្រោះ​គេ​ស្រឡាំង‌កាំង​ទាំង​អស់​គ្នា​នៅ​មុខ​គាត់

4. តែ​យ៉ូសែប​និយាយ​ទៅ​បង​ប្អូន​ថា សូម​មក​ជិត​ខ្ញុំ គេ​ក៏​ចូល​ទៅ​ជិត រួច​គាត់​ប្រាប់​ថា ខ្ញុំ​នេះ​ជា​យ៉ូសែប ជា​ប្អូន​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​បាន​លក់​មក​នៅ​ស្រុក​អេស៊ីព្ទ​នេះ

5. ឥឡូវ​នេះ​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ឬ​តូច​ចិត្ត​ដោយ​បាន​លក់​ខ្ញុំ​មក​ទី​នេះ​ឡើយ ពី​ព្រោះ​គឺ​ព្រះ​ទេ​តើ ដែល​ទ្រង់​ចាត់​ខ្ញុំ​មក​ជា​មុន ដើម្បី​នឹង​រក្សា​ជីវិត​អ្នក​រាល់​គ្នា​ទុក

6. ដ្បិត​មើល មាន​អំណត់​នៅ​លើ​ផែនដី​២​ឆ្នាំ​នេះ​ហើយ ក៏​ត្រូវ​មាន​៥​ឆ្នាំ​ទៀត ដែល​នឹង​គ្មាន​អ្នក​ណា​ភ្ជួរ‌រាស់​ឬ​ច្រូត​កាត់​អ្វី​ឡើយ

7. ព្រះ​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន​អ្នក​រាល់​គ្នា ដើម្បី​នឹង​រក្សា​អ្នក​រាល់​គ្នា​ឲ្យ​មាន​សំណល់​សល់​នៅ​ផែនដី ហើយ​នឹង​ជួយ​សង្គ្រោះ​ជីវិត​នៃ​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​ប្រោស‌ប្រាណ​យ៉ាង​ធំ

8. ដូច្នេះ​មិន​មែន​អ្នក​រាល់​គ្នា​ដែល​ឲ្យ​ខ្ញុំ​មក​ទី​នេះ​ទេ គឺ​ជា​ព្រះ​វិញ​ទេ​តើ ទ្រង់​បាន​តាំង​ខ្ញុំ​ទុក​ជា​ឪពុក​ដល់​ផារ៉ោន ជា​ម្ចាស់​លើ​ដំណាក់​ទ្រង់​ទាំង​អស់ ហើយ​ជា​ចៅ‌ហ្វាយ​ត្រួត‌ត្រា​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ផង

សូមអានជំពូកពេញលេញ លោកុប្បត្តិ 45