គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 44:31-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

31. នោះ​គាត់​នឹង​ស្លាប់​ជា​ពិត​ដោយ​មិន​ឃើញ​កូន​នេះ យ៉ាង​នោះ​យើង​ខ្ញុំ​ប្របាទ​ឈ្មោះ​ថា​នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​ឪពុក​យើង​ខ្ញុំ​ជា​អ្នក​បំរើ​លោក ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដោយ​សេចក្ដី​ទុក្ខ​ព្រួយ​ពិត​មែន

32. ពី​ព្រោះ​ខ្ញុំ​ប្របាទ​បាន​និយាយ​ធានា​ពី​ដំណើរ​កូន​នេះ​នឹង​ឪពុក​ថា បើ​កាល​ណា​មិន​បាន​នាំ​វា​មក​ជូន​លោក​ឪពុក​វិញ​ទេ នោះ​ត្រូវ​ឲ្យ​ខ្ញុំ​ប្របាទ​មាន​ទោស​ចំពោះ​លោក​ឪពុក​ជា​ដរាប

33. ដូច្នេះ សូម​ឲ្យ​ខ្ញុំ​ប្របាទ​នៅ​បំរើ​លោក​ម្ចាស់​ជំនួស​កូន​កំឡោះ​នេះ​ចុះ ដើម្បី​ឲ្យ​ឡើង​ទៅ​វិញ​ជា​មួយ​នឹង​ពួក​បងៗ

34. ដ្បិត​បើ​ក្មេង​នេះ​មិន​បាន​ទៅ​ជា​មួយ​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឡើយ​ឲ្យ​ខ្ញុំ​ប្របាទ​ឡើង​ទៅ​ឯ​ឪពុក​របស់​ខ្ញុំ​ប្របាទ​បាន ខ្លាច​ក្រែង​ខ្ញុំ​ឃើញ​សេចក្ដី​អាក្រក់​ដែល​នឹង​កើត​ដល់​ឪពុក​ខ្ញុំ​ប្របាទ។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 44