គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 44:3-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. លុះ​ភ្លឺ​ឡើង​ហើយ នោះ​ក៏​បញ្ជូន​ឲ្យ​អ្នក​ទាំង​នោះ​ទៅ និង​លា​របស់​គេ​ដែរ

4. តែ​កាល​គេ​បាន​ចេញ​ពី​ទី​ក្រុង​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន នោះ​យ៉ូសែប​ប្រាប់​ទៅ​អ្នក​ដែល​ត្រួត​លើ​ផ្ទះ​ខ្លួន​ថា ចូរ​រៀប‌ចំ​ដេញ​តាម​មនុស្ស​ទាំង​នោះ​ទៅ កាល​ណា​ឯង​បាន​ទាន់​គេ នោះ​ត្រូវ​និយាយ​យ៉ាង​នេះ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ដូច្នេះ

5. តើ​ពែង​នោះ​មិន​មែន​ជា​ពែង​ដែល​ចៅ‌ហ្វាយ​អញ​ផឹក ហើយ​ដែល​លោក​ប្រើ​សំរាប់​នឹង​ទាយ​ទេ​ឬ​អី ដែល​ឯង​រាល់​គ្នា​បាន​ធ្វើ​ដូច្នេះ នោះ​អាក្រក់​ណាស់។

6. អ្នក​នោះ​ក៏​ទៅ​បាន​ទាន់​គេ ហើយ​និយាយ​នឹង​គេ​តាម​ពាក្យ​ទាំង​នោះ

7. គេ​ប្រកែក​ឡើង​ថា ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​ខ្ញុំ​មាន​ប្រសាសន៍​ដូច្នេះ យើង​ខ្ញុំ​ប្របាទ​មិន​ដែល​ធ្វើ​ដូច្នោះ​ឡើយ

8. មើល ដូច​ជា​ប្រាក់​ដែល​យើង​ខ្ញុំ​បាន​ឃើញ​នៅ​មាត់​បាវ​របស់​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​បាន​យក​ពី​ស្រុក​កាណាន​មក​ជូន​លោក​វិញ​ហើយ​ដែរ ដូច្នេះ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ខ្ញុំ​បាន​លួច​យក​ប្រាក់​ឬ​មាស​ពី​ផ្ទះ​ចៅ‌ហ្វាយ​របស់​លោក​មក​បាន

9. បើ​ឃើញ​មាន​នៅ​នឹង​រូប​អ្នក​ណា​ក្នុង​ពួក​យើង​ខ្ញុំ​ប្របាទ​នេះ សូម​ឲ្យ​អ្នក​នោះ​ទទួល​ស្លាប់​ចុះ ហើយ​យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​ជា​បាវ​របស់​លោក​ត​ទៅ

10. តែ​អ្នក​នោះ​និយាយ​ថា ដូច្នេះ​សូម​ឲ្យ​បាន​ដូច​ជា​ពាក្យ​អ្នក​ចុះ បើ​ខ្ញុំ​រក​ឃើញ​នៅ​លើ​រូប​អ្នក​ណា ឲ្យ​អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ខ្ញុំ​ចុះ តែ​អ្នក​ឯ​ទៀត​នឹង​បាន​រួច​ទោស​វិញ

11. នោះ​គេ​ក៏​ប្រញាប់‌ប្រញាល់ នឹង​ដាក់​បាវ​ស្រូវ​ចុះ​មក​ដី ហើយ​ស្រាយ​ចេញ​គ្រប់​គ្នា

12. រួច​អ្នក​នោះ​ជ្រាវ​រាវ​រក​ចាប់​តាំង​ពី​បង​ច្បង​ទៅ​ដល់​ប្អូន​ពៅ ឃើញ​មាន​ពែង​នោះ​នៅ​ក្នុង​បាវ​របស់​បេន‌យ៉ា‌មីន

13. នោះ​គេ​ក៏​ហែក​សំលៀក‌បំពាក់ រួច​ផ្ទុក​លា​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​វិញ​ទាំង​អស់​គ្នា។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 44