គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 43:29-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

29. លុះ​យ៉ូសែប​ក្រឡេក​ភ្នែក​ទៅ ឃើញ​បេន‌យ៉ា‌មីន​ជា​ប្អូន​ពោះ​មួយ​នឹង​ខ្លួន នោះ​ក៏​សួរ​ថា នេះ​គឺ​ជា​ប្អូន​ពៅ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រាប់​ខ្ញុំ​ឬ​អី ហើយ​ក៏​និយាយ​ទៅ​ប្អូន​ថា កូន​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ប្រោស​មេត្តា​ដល់​ឯង

30. យ៉ូសែប​ក៏​ប្រញាប់‌ប្រញាល់​ទៅ​រក​កន្លែង​យំ ពី​ព្រោះ​គាត់​មាន​សេចក្ដី​ក្តួល​នឹង​ប្អូន​ខ្លាំង​ណាស់ នោះ​គាត់​ចូល​ទៅ​យំ​ក្នុង​បន្ទប់

31. រួច​លប់​មុខ​ចេញ​មក​វិញ ទាំង​ខំ​ទប់ ហើយ​ប្រាប់​ថា ចូរ​លើក​ម្ហូប​មក

32. គេ​ក៏​លើក​មក​ជូន​គាត់​ដោយ​ខ្លួន ឲ្យ​អ្នក​ទាំង​នោះ​ដោយ​ខ្លួន ហើយ​ឲ្យ​ពួក​សាសន៍​អេស៊ីព្ទ ដែល​បរិភោគ​ជា​មួយ​នឹង​គាត់ ដោយ​ខ្លួន​ដែរ ពី​ព្រោះ​ពួក​សាសន៍​អេស៊ីព្ទ គេ​គ្មាន​ច្បាប់​នឹង​បរិភោគ​ជា​មួយ​នឹង​ពួក​សាសន៍​ហេព្រើរ​ទេ ព្រោះ​ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ពួក​សាសន៍​អេស៊ីព្ទ

33. ពួក​បង​ប្អូន​គាត់​ក៏​អង្គុយ​នៅ​មុខ​គាត់​ដោយ​លំដាប់ គឺ​បង​ច្បង​តាម​បង​ច្បង ហើយ​ប្អូន​ពៅ​តាម​ប្អូន​ពៅ អ្នក​ទាំង​នោះ​គេ​ក៏​ឆ្ងល់​ទាំង​អស់​គ្នា

34. មាន​គេ​យក​ចំណែក​ភោជ‌នាហារ​ពី​ចំពោះ​គាត់​ទៅ​ឲ្យ​គេ​គ្រប់​គ្នា តែ​បេន‌យ៉ា‌មីន​បាន​លើស​ជាង​គេ​១​ជា​៥​ភាគ នោះ​ទាំង​អស់​គ្នា​ក៏​បាន​បរិភោគ ដោយ​អរ​សប្បាយ​ជា​មួយ​គ្នា​ទៅ។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 43