គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 42:10-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. តែ​គេ​ឆ្លើយ​ថា ទេ លោក​ម្ចាស់​ខ្ញុំ​អើយ យើង​ខ្ញុំ​ប្របាទ​បាន​គ្រាន់​តែ​មក​ទិញ​ស្បៀង​អាហារ​ប៉ុណ្ណោះ​ទេ

11. យើង​ខ្ញុំ​រាល់​គ្នា​មាន​ឪពុក​តែ​១ យើង​ខ្ញុំ​ប្របាទ​ជា​មនុស្ស​ទៀង​ត្រង់​ពិត មិន​មែន​ជា​ពួក​លប​សង្កេត​ទេ

12. តែ​គាត់​តប​ទៅ​គេ​ថា ទេ ពិត​ជា​ឯង​រាល់​គ្នា​បាន​មក ដើម្បី​មើល​ស្រុក​ដែល​នៅ​ទទេ​ជា​យ៉ាង​ណា​ហើយ

13. នោះ​គេ​ឆ្លើយ​ថា យើង​ខ្ញុំ​ប្របាទ​មាន​បង​ប្អូន​១២​នាក់ ជា​កូន​មាន​ឪពុក​តែ​១​នៅ​ស្រុក​កាណាន មើល សព្វ​ថ្ងៃ​នេះ កូន​ពៅ​បាន​នៅ​ជា​មួយ​នឹង​ឪពុក​របស់​យើង​ខ្ញុំ ហើយ​កូន​១​ទៀត​មិន​នៅ​ទេ

14. យ៉ូសែប​ឆ្លើយ​តប​ថា គឺ​ដូច​ជា​អញ​បាន​ប្រាប់​ឯង​រាល់​គ្នា​ហើយ ថា​ឯង​រាល់​គ្នា​ជា​ពួក​លប​សង្កេត​ស្រុក​ទេ

15. អញ​នឹង​ល្បង​សាក​ឯង​រាល់​គ្នា​មើល​ដូច្នេះ គឺ​អញ​ស្បថ​នឹង​ព្រះ‌ជន្ម​ផារ៉ោន​ថា ឯង​រាល់​គ្នា​នឹង​មិន​បាន​ចេញ​ពី​ទី​នេះ​ឡើយ លើក​តែ​ប្អូន​ពៅ​ឯង​បាន​មក​ឯ​ណេះ​សិន

16. ចូរ​ឯង​ចាត់​គ្នា​ឯង​ម្នាក់​ឲ្យ​ទៅ​នាំ​ប្អូន​ពៅ​មក តែ​ត្រូវ​ចង​ឯង​រាល់​គ្នា​ទុក​នៅ​ទី​នេះ ដើម្បី​នឹង​ល្បង​សាក​មើល​ចំពោះ​ពាក្យ​សំដី​ឯង​ឲ្យ​ដឹង​ជា​និយាយ​ពិត​ឬ​ទេ បើ​មិន​ពិត​ទេ នោះ​អញ​ស្បថ​នឹង​ព្រះ‌ជន្ម​ផារ៉ោន​ថា ឯង​រាល់​គ្នា​ជា​ពួក​លប​សង្កេត​ស្រុក​មែន

17. រួច​គាត់​ឃុំ​គេ​ទុក​នៅ​អស់​៣​ថ្ងៃ។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 42