គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 40:13-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. នៅ​៣​ថ្ងៃ​ទៀត​ផារ៉ោន​នឹង​លើក​មុខ​លោក ទាំង​តាំង​ឲ្យ​ធ្វើ​ក្នុង​ដំណែង​ដើម​របស់​លោក​វិញ ហើយ​លោក​នឹង​បាន​ថ្វាយ​ពែង​ផារ៉ោន​ដល់​ព្រះ‌ហស្ត​ទ្រង់​ទៀត ដូច​លោក​ធ្លាប់​ធ្វើ​ពី​កាល​នៅ​បំរើ​ថ្វាយ​ពែង​ទ្រង់​ពី​ដើម

14. កាល​ណា​លោក​បាន​សុខ‌សាន្ត​ហើយ នោះ​សូម​នឹក​ចាំ​ពី​ខ្ញុំ​ផង ហើយ​សូម​ផ្សាយ​សេចក្ដី​សប្បុរស​មក​ខ្ញុំ ក៏​សូម​ដំណាល​ពី​ខ្ញុំ​ទូល​ផារ៉ោន ដើម្បី​ឲ្យ​ខ្ញុំ​បាន​រួច​ពី​គុក​នេះ​ផង

15. ពី​ព្រោះ​គេ​បាន​លួច​ខ្ញុំ ពី​ស្រុក​ពួក​ហេព្រើរ​មក ហើយ​នៅ​ទី​នេះ ខ្ញុំ​ក៏​មិន​បាន​ធ្វើ​អ្វី ដែល​គួរ​ឲ្យ​គេ​ដាក់​ខ្ញុំ​ក្នុង​គុក​ជ្រៅ​នេះ​ដែរ។

16. កាល​មេ​ពួក​ដុត​នំ​បាន​ឃើញ​ថា សេចក្ដី​សំរាយ​នោះ​ស្រួល​ល្អ នោះ​គាត់​និយាយ​ប្រាប់​យ៉ូសែប​ថា ខ្ញុំ​ក៏​បាន​យល់​សប្តិ​ដែរ មើល ខ្ញុំ​មាន​ទូល​នំបុ័ង​ស​៣​កញ្ច្រែង

17. ក្នុង​កញ្ច្រែង​លើ​បង្អស់​មាន​នំ​គ្រប់​មុខ​សំរាប់​ថ្វាយ​ផារ៉ោន តែ​សត្វ​ហើរ​មក​ចឹក​ស៊ី​នំ​ក្នុង​កញ្ច្រែង ដែល​នៅ​លើ​ក្បាល​ខ្ញុំ​ទាំង​អស់​ទៅ

18. យ៉ូសែប​ស្រាយ​ថា សប្តិ​នេះ​មាន​ន័យ​ដូច្នេះ ឯ​កញ្ច្រែង​៣ នោះ​គឺ​ជា​៣​ថ្ងៃ

19. នៅ​៣​ថ្ងៃ​ទៀត ផារ៉ោន​នឹង​ចង​ក​លោក​ព្យួរ​នៅ​ជាប់​លើ​ឈើ នោះ​សត្វ​ហើរ​នឹង​ចឹក​ស៊ី​សាច់​លោក​ទៅ។

20. ក្រោយ​៣​ថ្ងៃ​មក ជា​ថ្ងៃ​បុណ្យ​ចំរើន​ព្រះ‌ជន្ម​ផារ៉ោន នោះ​ទ្រង់​រៀប​ជប់‌លៀង​ដល់​ពួក​នាម៉ឺន​ទាំង​ប៉ុន្មាន ហើយ​ទ្រង់​ហៅ​នាយ​ពិសេស​ថ្វាយ​ពែង និង​មេ​ពួក​ដុត​នំ​មក​នៅ​កណ្តាល​ពួក​នាម៉ឺន​ទាំង​នោះ

21. ទ្រង់​ក៏​តាំង​នាយ​ពិសេស​ថ្វាយ​ពែង​ក្នុង​ដំណែង​ដើម​ឡើង​វិញ ហើយ​គាត់​ក៏​ថ្វាយ​ពែង​ដល់​ព្រះ‌ហស្ត​ផារ៉ោន​ត​ទៅ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 40