គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 40:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ក្រោយ​នោះ​មក អ្នក​ពិសេស​ថ្វាយ​ពែង​របស់​ស្តេច​ស្រុក​អេស៊ីព្ទ និង​អ្នក​ដុត​នំ​ថ្វាយ​ទ្រង់ គេ​ធ្វើ​បង្អាក់​ព្រះ‌ទ័យ​នៃ​ស្តេច​ជា​ម្ចាស់​គេ

2. ផារ៉ោន​ក៏​ខ្ញាល់​នឹង​អ្នក​បំរើ​ទ្រង់​ទាំង​២​នោះ គឺ​នឹង​នាយ​ពិសេស​ថ្វាយ​ពែង ហើយ​នឹង​មេ​ពួក​អ្នក​ដុត​នំ

3. ទ្រង់​ឃុំ​គេ​ទុក​ក្នុង​គុក​របស់​មេ​ក្រុម​រក្សា​អង្គ ជា​កន្លែង​ដែល​យ៉ូសែប​ជាប់​នៅ​នោះ​ដែរ

4. ឯ​មេ​ក្រុម​រក្សា​ស្តេច លោក​ប្រគល់​គេ​ទៅ ឲ្យ​យ៉ូសែប​ត្រួត‌ត្រា​មើល គាត់​ក៏​បំរើ​គេ ហើយ​គេ​នៅ​ជាប់​ឃុំ​ជា​យូរ​ថ្ងៃ

5. មាន​កាល​១​យប់​នោះ នាយ​ពិសេស​ថ្វាយ​ពែង និង​មេ​ដុត​នំ​ថ្វាយ​ស្តេច​ស្រុក​អេស៊ីព្ទ​ដែល​នៅ​ជាប់​គុក គេ​បាន​យល់​សប្តិ​ទាំង​២​នាក់ ដែល​សប្តិ​នោះ​មាន​សំរាយ​ផ្សេង​ពី​គ្នា​រៀង​ខ្លួន

6. ដល់​ព្រឹក​ឡើង យ៉ូសែប​ចូល​ទៅ​ឯ​គេ ឃើញ​គេ​មាន​ទឹក​មុខ​ព្រួយ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 40