គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 39:15-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. កាល​វា​ឮ​អញ​ឡើង​សំឡេង​ស្រែក នោះ​វា​ទុក​អាវ​ចោល​នៅ​ខាង​អញ​នេះ​រត់​ចេញ​ទៅ​ក្រៅ​បាត់

16. នាង​ក៏​ដាក់​អាវ​យ៉ូសែប​ទុក​នៅ​ក្បែរ​ខ្លួន ចាំ​ទំរាំ​តែ​ចៅ‌ហ្វាយ​គាត់​វិល​មក​ផ្ទះ​វិញ

17. រួច​នាង​ជំរាប​លោក​តាម​ពាក្យ​ដដែល​នោះ​ថា អាបាវ​សាសន៍​ហេព្រើរ​ដែល​លោក​បាន​នាំ​មក​ឯ​យើង​រាល់​គ្នា វា​ចូល​មក​ចង់​មើល‌ងាយ​ខ្ញុំ

18. តែ​កាល​ខ្ញុំ​ស្រែក​ឡើង នោះ​វា​រត់​ទៅ​ក្រៅ​ទុក​អាវ​ចោល​នៅ​ក្បែរ​ខ្ញុំ​នេះ

19. កាល​ចៅ‌ហ្វាយ​គាត់​បាន​ឮ​ពាក្យ​ដែល​ប្រពន្ធ​ប្រាប់​ថា បាវ​លោក​បាន​ប្រព្រឹត្ត​នឹង​នាង​ដូច្នោះ នោះ​លោក​មាន​ចិត្ត​ឆួល​ក្តៅ​ឡើង

20. ហើយ​ក៏​យក​គាត់​ទៅ​ដាក់​គុក នៅ​កន្លែង​ដែល​សំរាប់​ឃុំ​ពួក​អ្នក​ទោស​របស់​ស្តេច គាត់​ក៏​ជាប់​នៅ​ក្នុង​គុក​នោះ។

21. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​យ៉ូសែប ហើយ​ក៏​ផ្តល់​សេចក្ដី​សប្បុរស​ដល់​គាត់ ព្រម​ទាំង​ធ្វើ​ឲ្យ​មេ​ភូឃុំ​អាណិត​មេត្តា​ដល់​គាត់​ផង

22. មេ​ភូឃុំ​នោះ​ក៏​ប្រគល់​ពួក​អ្នក​ទោស​ដែល​នៅ​ក្នុង​គុក ទៅ​ក្នុង​អំណាច​របស់​យ៉ូសែប​ទាំង​អស់ ការ​អ្វីៗ​ដែល​គេ​ធ្វើ​នៅ​ក្នុង​គុក នោះ​គឺ​ជា​គាត់​ដែល​បង្កើត​ការ​នោះ

23. មេ​ភូឃុំ​លែង​ត្រួត‌ត្រា​មើល​អ្វី​ទាំង​អស់​ដែល​នៅ​ក្រោម​អំណាច​គាត់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​គាត់ ហើយ​ការ​អ្វី​ដែល​គាត់​ធ្វើ នោះ​ទ្រង់​ធ្វើ​ឲ្យ​ចំរើន​ឡើង​គ្រប់​ជំពូក។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 39