គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 39:11-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. មាន​កាល​១​ថ្ងៃ​នោះ គាត់​ចូល​ទៅ​ធ្វើ​ការ​ក្នុង​ផ្ទះ ហើយ​គ្មាន​អ្នក​ណា​មួយ​នៅ​ក្នុង​ផ្ទះ​សោះ

12. នោះ​នាង​ក៏​ចាប់​អាវ​គាត់ ទាំង​និយាយ​ថា មក​ដេក​នឹង​អញ​សិន តែ​គាត់​រលាស់​អាវ​ចោល នៅ​ដៃ​នាង រត់​ចេញ​ទៅ​ក្រៅ​ទៅ

13. កាល​នាង​ឃើញ​ថា គាត់​ចោល​អាវ​នៅ​ដៃ​ហើយ​រត់​ចេញ​ទៅ​ដូច្នោះ

14. នោះ​នាង​ក៏​ហៅ​ពួក​អ្នក​ផ្ទះ​មក​ប្រាប់​ថា ឃើញ​ឬ​ទេ លោក​បាន​នាំ​សាសន៍​ហេព្រើរ​នេះ​មក​ឲ្យ​មើល‌ងាយ​យើង វា​បាន​ចូល​មក​ចង់​ដេក​នឹង​អញ តែ​អញ​បាន​ស្រែក​ជា​ខ្លាំង

15. កាល​វា​ឮ​អញ​ឡើង​សំឡេង​ស្រែក នោះ​វា​ទុក​អាវ​ចោល​នៅ​ខាង​អញ​នេះ​រត់​ចេញ​ទៅ​ក្រៅ​បាត់

16. នាង​ក៏​ដាក់​អាវ​យ៉ូសែប​ទុក​នៅ​ក្បែរ​ខ្លួន ចាំ​ទំរាំ​តែ​ចៅ‌ហ្វាយ​គាត់​វិល​មក​ផ្ទះ​វិញ

17. រួច​នាង​ជំរាប​លោក​តាម​ពាក្យ​ដដែល​នោះ​ថា អាបាវ​សាសន៍​ហេព្រើរ​ដែល​លោក​បាន​នាំ​មក​ឯ​យើង​រាល់​គ្នា វា​ចូល​មក​ចង់​មើល‌ងាយ​ខ្ញុំ

18. តែ​កាល​ខ្ញុំ​ស្រែក​ឡើង នោះ​វា​រត់​ទៅ​ក្រៅ​ទុក​អាវ​ចោល​នៅ​ក្បែរ​ខ្ញុំ​នេះ

19. កាល​ចៅ‌ហ្វាយ​គាត់​បាន​ឮ​ពាក្យ​ដែល​ប្រពន្ធ​ប្រាប់​ថា បាវ​លោក​បាន​ប្រព្រឹត្ត​នឹង​នាង​ដូច្នោះ នោះ​លោក​មាន​ចិត្ត​ឆួល​ក្តៅ​ឡើង

សូមអានជំពូកពេញលេញ លោកុប្បត្តិ 39