គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 36:27-39 ព្រះគម្ពីរបរិសុទ្ធ (KHOV)

27. នេះ​ជា​កូន​ចៅ​អេស៊ើរ គឺ​ប៊ីលហាន សាវ៉ាន និង​យ៉ាកាន

28. នេះ​ជា​កូន​ចៅ​ឌីសាន គឺ​អ៊ូស និង​អ័រ៉ាន

29. នេះ​ជា​ពួក​មេ​ដែល​កើត​ពី​ពួក​ហូរី​មក គឺ​ឡូថាន​១ សូបាល​១ ស៊ីបៀន​១ អ័ន៉ា​១

30. ឌីសសុន​១ អេស៊ើរ​១ ហើយ​ឌីសាន​១ នោះ​សុទ្ធ​តែ​ជា​មេ ដែល​កើត​ពី​ពួក​ហូរី នៅ​ក្នុង​ស្រុក​សៀរ​តាម​មេ​គេ​ទាំង​ប៉ុន្មាន។

31. នេះ​ជា​ពួក​ស្តេច ដែល​សោយ‌រាជ្យ​នៅ​ស្រុក​អេដំម ក្នុង​គ្រា​មុន​ដែល​មាន​ស្តេច​ណា​មួយ​សោយ​រាជ្យ​លើ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ឡើយ

32. គឺ​បេឡា​ជា​កូន​បេអ៊រ បាន​សោយ​រាជ្យ​នៅ​ស្រុក​អេដំម ហើយ​ទី​ក្រុង​របស់​ទ្រង់ គឺ​ឌីន‌ហាបា

33. បេឡា​ក៏​សុគត​ទៅ រួច​យ៉ូបាប់​ជា​កូន​សេរ៉ាស​ពី​បុសរ៉ា បាន​សោយ​រាជ្យ​ជំនួស​ទ្រង់

34. យ៉ូបាប់​ក៏​សុគត​ទៅ រួច​ហ៊ូសាម​ពី​ស្រុក​ពួក​ថេម៉ាន បាន​សោយ​រាជ្យ​ជំនួស​ទ្រង់

35. ហ៊ូសាម​ក៏​សុគត​ទៅ រួច​ហាដាឌ់​ជា​កូន​បេដាឌ់ ដែល​បាន​វាយ​ពួក​ម៉ាឌាន នៅ​វាល​ស្រុក​ម៉ូអាប់​បាន​សោយ​រាជ្យ​ជំនួស​ទ្រង់​ឡើង ហើយ​ទី​ក្រុង​ទ្រង់ គឺ​អាវីត

36. ហាដាឌ់​ក៏​សុគត​ទៅ រួច​សាំឡា​ពី​ម៉ាស‌រេកា​បាន​សោយ​រាជ្យ​ជំនួស​ទ្រង់

37. សាំឡា​ក៏​សុគត​ទៅ រួច​សូល​ពី​រេហូ‌បូត​ដែល​នៅ​មាត់​ទន្លេ បាន​សោយ​រាជ្យ​ជំនួស​ទ្រង់

38. សូល​ក៏​សុគត​ទៅ រួច​បាល-ហាណាន់​ជា​កូន​អ័កបោរ បាន​សោយ‌រាជ្យ​ជំនួស​ទ្រង់

39. បាល-ហាណាន់​ជា​កូន​អ័កបោរ​ក៏​សុគត​ទៅ រួច​ហាដារ​បាន​សោយ‌រាជ្យ​ជំនួស​ទ្រង់ ទី​ក្រុង​ទ្រង់​ហៅ​ថា ប៉ាវ ហើយ​ភរិយា​ទ្រង់​នាម​ជា​មហេថា‌បែល ជា​កូន​ម៉ាត‌រ៉េឌ ដែល​ជា​កូន​មេសា‌ហាប់។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 36