គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 34:4-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ស៊ីគែម​ទូល​ហាម៉ោរ ជា​បិតា​ថា សូម​យក​នាង​នេះ​មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​ទូល‌បង្គំ​ចុះ

5. រីឯ​យ៉ាកុប​គាត់​ក៏​ឮ​ថា គេ​បាន​បង្ខូច​ឌីណា​ជា​កូន​ហើយ តែ​កូន​ប្រុសៗ​របស់​គាត់​កំពុង​តែ​ឃ្វាល​ហ្វូង​សត្វ​នៅ​ឯ​វាល​ទាំង​អស់​គ្នា ដូច្នេះ យ៉ាកុប​ក៏​នៅ​ស្ងៀម​ទាល់​តែ​គេ​បាន​មក​វិញ។

6. ចំណែក​ហាម៉ោរ​ជា​បិតា​ស៊ីគែម​ក៏​មក​មាន​ព្រះ‌បន្ទូល​នឹង​យ៉ាកុប

7. ឯ​ពួក​កូន​របស់​យ៉ាកុប កាល​បាន​ឮ​ដំណឹង​នោះ គេ​ក៏​វិល​មក​ពី​វាល​វិញ គេ​មាន​សេចក្ដី​ឈឺ​ចិត្ត ហើយ​ខឹង​ជា​ខ្លាំង ដោយ​ព្រោះ​ទ្រង់​បាន​ប្រព្រឹត្ត​ការ​អាស្រូវ​ភាស​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល គឺ​បាន​រួម​ដំណេក​នឹង​កូន​ក្រមុំ​របស់​យ៉ាកុប ជា​ការ​ដែល​មិន​គួរ​គប្បី​ធ្វើ​ឡើយ

8. ហាម៉ោរ​ក៏​មាន​ព្រះ‌បន្ទូល​នឹង​គេ​ថា ស៊ីគែម​កូន​ខ្ញុំ​បាន​ពេញ​ចិត្ត​នឹង​កូន​ស្រី​របស់​អ្នក​ណាស់ ដូច្នេះ សូម​អ្នក​ឲ្យ​នាង​ទៅ​ធ្វើ​ជា​ប្រពន្ធ​វា​ទៅ

9. ចូរ​អ្នក​រាល់​គ្នា​ភ្ជាប់​ញាតិ​ពន្ធ​នឹង​ពួក​យើង ដោយ​ឲ្យ​កូន​ក្រមុំ​របស់​អ្នក​រាល់​គ្នា​ដល់​ពួក​យើង ហើយ​យក​កូន​ក្រមុំ​របស់​ពួក​យើង​ទៅ​វិញ​ចុះ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 34