គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 34:24-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. ឯ​ពួក​អ្នក​ដែល​ចេញ​ចូល​តាម​ទ្វារ​ក្រុង​នោះ គេ​ក៏​ស្តាប់​តាម​ហាម៉ោរ និង​ស៊ីគែម​ជា​បុត្រ​ទ្រង់ រួច​ពួក​ប្រុសៗ គេ​កាត់​ស្បែក​ទាំង​អស់​គ្នា គឺ​អស់​អ្នក​ដែល​ចេញ​ចូល​តាម​ទ្វារ​ក្រុង​ទ្រង់។

25. ដល់​៣​ថ្ងៃ​ក្រោយ​មក កាល​គេ​ឈឺ នោះ​កូន​យ៉ាកុប​២​នាក់ គឺ​ស៊ីម្មាន និង​លេវី​ជា​បង​ឌីណា ក៏​កាន់​យក​ដាវ​រៀង​ខ្លួន ចូល​ទៅ​ឯ​ទី​ក្រុង​នោះ ដោយ​ឥត​កោត​ញញើត ហើយ​កាប់​សំឡាប់​មនុស្ស​ប្រុសៗ​ទាំង​អស់​ទៅ

26. គេ​សំឡាប់​ហាម៉ោរ និង​ស៊ីគែម ជា​បុត្រ​ទ្រង់ ដោយ​ដាវ រួច​ក៏​នាំ​ឌីណា​ពី​ដំណាក់​ស៊ីគែម​ចេញ​មក

27. ឯ​ពួក​កូន​យ៉ាកុប​ទាំង​ប៉ុន្មាន​ក៏​មក​ដល់​ខ្មោច​ស្លាប់​ទាំង​នោះ ហើយ​ប្លន់​ទី​ក្រុង ដោយ​ព្រោះ​តែ​បាន​បង្ខូច​ប្អូន​ស្រី​គេ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 34