គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 34:18-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ពាក្យ​ទាំង​នោះ​ក៏​នាំ​ឲ្យ​ពេញ​ព្រះ‌ទ័យ​ហាម៉ោរ និង​ស៊ីគែម​ជា​បុត្រ​ទ្រង់​ដែរ

19. បុត្រ​កំឡោះ​នោះ​មិន​បាន​បង្អង់​នឹង​ធ្វើ​ការ​នោះ​ទេ ពី​ព្រោះ​ទ្រង់​មាន​ព្រះ‌ទ័យ​អំណរ​នឹង​កូន​ស្រី​របស់​យ៉ាកុប​ណាស់ ទ្រង់​ជា​មនុស្ស​ដែល​គេ​រាប់‌អាន​លើស​ជាង​ទាំង​អស់​នៅ​ក្នុង​ពួក​ដំណាក់​បិតា​ទ្រង់

20. នោះ​ហាម៉ោរ និង​ស៊ីគែម​ជា​បុត្រ​ក៏​ទៅ​ឯ​ទ្វារ​ក្រុង មាន​ព្រះ‌បន្ទូល​នឹង​ពួក​មនុស្ស​នៅ​ទី​ក្រុង​ទ្រង់​ថា

21. មនុស្ស​ទាំង​នោះ​គេ​មាន​សេចក្ដី​មេត្រី​នឹង​យើង​ទេ ដូច្នេះ​ចូរ​ឲ្យ​គេ​អាស្រ័យ​នៅ​ក្នុង​ស្រុក និង​ធ្វើ​ជំនួញ​ជួញ​ប្រែ​ចុះ ដ្បិត​មើល ស្រុក​នេះ​ធំ​ល្មម​ឲ្យ​គេ​នៅ​បាន ចូរ​យើង​យក​កូន​ស្រី​របស់​គេ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​ឲ្យ​កូន​ស្រី​របស់​ពួក​យើង​ទៅ​គេ​ដែរ

22. តែ​ដែល​គេ​នឹង​ព្រម​នៅ​ជា​មួយ​នឹង​យើង ហើយ​ត្រឡប់​ជា​សាសន៍​តែ​១ នោះ​លុះ​ត្រា​តែ​កាល​ណា​ពួក​ប្រុសៗ​ទាំង​អស់​ខាង​យើង​បាន​កាត់​ស្បែក​ដូច​ជា​គេ​ដែរ

23. ដូច្នេះ តើ​ហ្វូង​គោ ទ្រព្យ​សម្បត្តិ និង​សត្វ​របស់​គេ​ទាំង​អស់​មិន​ត្រឡប់​មក​ជា​របស់​ផង​យើង​ទេ​ឬ​អី ចូរ​យើង​គ្រាន់​តែ​ព្រម​តាម​គេ​ប៉ុណ្ណោះ នោះ​គេ​នឹង​នៅ​ជា​មួយ​នឹង​យើង​ហើយ

24. ឯ​ពួក​អ្នក​ដែល​ចេញ​ចូល​តាម​ទ្វារ​ក្រុង​នោះ គេ​ក៏​ស្តាប់​តាម​ហាម៉ោរ និង​ស៊ីគែម​ជា​បុត្រ​ទ្រង់ រួច​ពួក​ប្រុសៗ គេ​កាត់​ស្បែក​ទាំង​អស់​គ្នា គឺ​អស់​អ្នក​ដែល​ចេញ​ចូល​តាម​ទ្វារ​ក្រុង​ទ្រង់។

25. ដល់​៣​ថ្ងៃ​ក្រោយ​មក កាល​គេ​ឈឺ នោះ​កូន​យ៉ាកុប​២​នាក់ គឺ​ស៊ីម្មាន និង​លេវី​ជា​បង​ឌីណា ក៏​កាន់​យក​ដាវ​រៀង​ខ្លួន ចូល​ទៅ​ឯ​ទី​ក្រុង​នោះ ដោយ​ឥត​កោត​ញញើត ហើយ​កាប់​សំឡាប់​មនុស្ស​ប្រុសៗ​ទាំង​អស់​ទៅ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 34