គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 33:3-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ខ្លួន​គាត់​ក៏​ដើរ​ទៅ​ខាង​មុខ ហើយ​ឱន​ក្រាប​ចុះ​ដល់​ដី​៧​ដង ទាល់​តែ​ជិត​ដល់​បង

4. អេសាវ​ក៏​រត់​មក​ទទួល ហើយ​ឱប​ថើប រួច​យំ​ជា​មួយ​គ្នា​ទាំង​២​នាក់

5. នោះ​អេសាវ​ងើប​ភ្នែក​ឡើង​ឃើញ​ពួក​ស្រីៗ និង​កូន​ក្មេង​ទាំង​នោះ ក៏​សួរ​ថា អ្នក​ទាំង​នេះ​ដែល​នៅ​នឹង​ឯង តើ​ជា​អ្នក​ណា យ៉ាកុប​ឆ្លើយ​ថា នោះ​គឺ​ជា​កូន ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក​ខ្ញុំ ជា​អ្នក​បំរើ​របស់​បង។

6. បាវ​ស្រី​ទាំង​២ និង​កូន​គេ​ក៏​ចូល​មក​ឱន​ក្រាប​ចុះ​ទាំង​អស់​គ្នា

7. បន្ទាប់​មក លេអា និង​កូន​នាង​ក៏​ចូល​មក​ឱន​ក្រាប​ចុះ ក្រោយ​នោះ​យ៉ូសែប និង​រ៉ាជែល​ក៏​ចូល​មក​ឱន​ក្រាប​ចុះ​ដែរ

8. គាត់​សួរ​យ៉ាកុប​ថា ឯង​ឲ្យ​ពួក​ទាំង​នោះ​ដែល​អញ​ឃើញ​អម្បាញ់‌មិញ​មក​ធ្វើ​អ្វី យ៉ាកុប​ជំរាប​ថា នោះ​ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​បង

9. តែ​អេសាវ​ឆ្លើយ​ថា ប្អូន​អើយ អញ​មាន​បរិបូរ​ហើយ ចូរ​ឯង​ទុក​របស់​ផង​ឯង​ចុះ

10. តែ​យ៉ាកុប​ប្រកែក​ថា ទេ បើ​ខ្ញុំ​ប្រកប​ដោយ​គុណ​របស់​បង នោះ​សូម​ទទួល​ជំនូន​ពី​ដៃ​ខ្ញុំ​ទៅ ដ្បិត​ខ្ញុំ​បាន​ឃើញ​មុខ​បង ទុក​ដូច​ជា​ឃើញ​ព្រះ‌ភក្ត្រ​នៃ​ព្រះ​ដែរ ហើយ​បង​បាន​ទទួល​ខ្ញុំ​ដោយ​ស្រួល

11. សូម​ទទួល​ជំនូន​របស់​ខ្ញុំ​ដែល​គេ​បាន​នាំ​មក​ជូន​ចុះ ដ្បិត​ព្រះ​ទ្រង់​បាន​ប្រទាន​ពរ​មក​ខ្ញុំ ខ្ញុំ​ក៏​មាន​គ្រប់‌គ្រាន់​ហើយ រួច​អេសាវ​ទទួល​យក​ដោយ​គាត់​បង្ខំ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 33