គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 33:17-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. ហើយ​យ៉ាកុប​គាត់​ក៏​ដើរ​ដំណើរ​ទៅ​ដល់​ស៊ុកូត រួច​គាត់​ធ្វើ​ផ្ទះ​សំរាប់​ខ្លួន និង​ក្រោល​សំរាប់​ហ្វូង​សត្វ ហេតុ​នោះ​បាន​ជា​គាត់​ហៅ​កន្លែង​នោះ​ថា ស៊ុកូត។

18. កាល​យ៉ាកុប​បាន​ចេញ​ពី​ស្រុក​ប៉ាដាន់-អើរ៉ាម​មក នោះ​គាត់​ទៅ​ដល់​ស៊ីគែម នៅ​ស្រុក​កាណាន ដោយ​សុខ‌សាន្ត ហើយ​ក៏​ដំឡើង​ត្រសាល​នៅ​មុខ​ទី​ក្រុង​នោះ

19. ឯ​ដី​ដែល​គាត់​ដំឡើង​ត្រសាល នោះ​គាត់​ទិញ​ពី​ពួក​កូន​ចៅ​ហាម៉ោរ ជា​ឪពុក​ស៊ីគែម ថ្លៃ​ជា​ប្រាក់​១០០​ដួង

20. រួច​គាត់​ស្អាង​អាស‌នា​១​នៅ​ទី​នោះ ក៏​ដាក់​ឈ្មោះ​ថា អែល-អែល៉ូហេ-អ៊ីស្រា‌អែល។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 33