គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 33:14-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ដូច្នេះ សូម​ឲ្យ​បង​អញ្ជើញ​ទៅ​មុន​ខ្ញុំ​ជា​ប្អូន​ចុះ ឯ​ខ្ញុំៗ​នឹង​ដើរ​ទៅ​មួយៗ​តាម​កំឡាំង​ហ្វូង​សត្វ​ដែល​ដើរ​មុខ​ខ្ញុំ ហើយ​តាម​កំឡាំង​កូន​ក្មេង​ដែរ ទាល់​តែ​ខ្ញុំ​ទៅ​ដល់​បង​នៅ​ស្រុក​សៀរ

15. នោះ​អេសាវ​និយាយ​ថា បើ​ដូច្នោះ ឲ្យ​អញ​ទុក​ពួក​អញ​ខ្លះ​នៅ​ជា​មួយ​នឹង​ឯង​ដែរ​ឬ តែ​គាត់​ប្រកែក​ថា មិន​ថ្វី​ទេ សូម​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​បង​ចុះ

16. ដូច្នេះ នៅ​ថ្ងៃ​នោះ​ឯង អេសាវ​ក៏​ត្រឡប់​វិល​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​សៀរ​វិញ​ទៅ

17. ហើយ​យ៉ាកុប​គាត់​ក៏​ដើរ​ដំណើរ​ទៅ​ដល់​ស៊ុកូត រួច​គាត់​ធ្វើ​ផ្ទះ​សំរាប់​ខ្លួន និង​ក្រោល​សំរាប់​ហ្វូង​សត្វ ហេតុ​នោះ​បាន​ជា​គាត់​ហៅ​កន្លែង​នោះ​ថា ស៊ុកូត។

18. កាល​យ៉ាកុប​បាន​ចេញ​ពី​ស្រុក​ប៉ាដាន់-អើរ៉ាម​មក នោះ​គាត់​ទៅ​ដល់​ស៊ីគែម នៅ​ស្រុក​កាណាន ដោយ​សុខ‌សាន្ត ហើយ​ក៏​ដំឡើង​ត្រសាល​នៅ​មុខ​ទី​ក្រុង​នោះ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 33