គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 33:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. យ៉ាកុប គាត់​ងើប​ភ្នែក​ឡើង មើល​ទៅ​ឃើញ​អេសាវ​កំពុង​មក មាន​ទាំង​មនុស្ស​៤០០​នាក់​មក​ជា​មួយ​ផង រួច​គាត់​ចែក​កូន​ឲ្យ​ដល់​លេអា រ៉ាជែល ហើយ​នឹង​បាវ​ស្រី​ទាំង​២​នាក់

2. គាត់​ឲ្យ​បាវ​ស្រី​ទាំង​២ និង​កូន​គេ​ដើរ​ទៅ​មុន បន្ទាប់​មក លេអា និង​កូន​នាង រួច​រ៉ាជែល និង​យ៉ូសែប​ជា​ខាង​ក្រោយ​បង្អស់

3. ខ្លួន​គាត់​ក៏​ដើរ​ទៅ​ខាង​មុខ ហើយ​ឱន​ក្រាប​ចុះ​ដល់​ដី​៧​ដង ទាល់​តែ​ជិត​ដល់​បង

4. អេសាវ​ក៏​រត់​មក​ទទួល ហើយ​ឱប​ថើប រួច​យំ​ជា​មួយ​គ្នា​ទាំង​២​នាក់

5. នោះ​អេសាវ​ងើប​ភ្នែក​ឡើង​ឃើញ​ពួក​ស្រីៗ និង​កូន​ក្មេង​ទាំង​នោះ ក៏​សួរ​ថា អ្នក​ទាំង​នេះ​ដែល​នៅ​នឹង​ឯង តើ​ជា​អ្នក​ណា យ៉ាកុប​ឆ្លើយ​ថា នោះ​គឺ​ជា​កូន ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក​ខ្ញុំ ជា​អ្នក​បំរើ​របស់​បង។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 33