គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 30:38-43 ព្រះគម្ពីរបរិសុទ្ធ (KHOV)

38. ហើយ​ដាក់​មែក​ដែល​គាត់​បាន​បក​នោះ​នៅ​ក្នុង​ប្រឡាយ និង​ស្នូក ជា​កន្លែង​ដែល​សត្វ​មក​ផឹក​ទឹក ហើយ​វា​ក៏​ជាន់​គ្នា​ក្នុង​កាល​ដែល​វា​មក​ផឹក​នោះ

39. គឺ​ជាន់​គ្នា​នៅ​ត្រង់​មុខ​មែក​ឈើ​ទាំង​នោះ នោះ​ក៏​បង្កើត​កូន​មក​មាន​ឆ្នូត មាន​ពព្លាក់ មាន​ពពាល

40. រួច​យ៉ាកុប​ញែក​ចៀម​ចេញ​ពី​គ្នា​ក៏​ដំរង់​ឈ្មោល​ទៅ​ឯ​ពួក​ចៀម​ឆ្នូត និង​ចៀម​ខ្មៅ​ទាំង​អស់​ក្នុង​ហ្វូង​សត្វ​របស់​ឡាបាន់​វិញ តែ​បាន​បង្ខាំង​ហ្វូង​របស់​ខ្លួន​ទុក​ដោយ‌ឡែក មិន​ឲ្យ​ទៅ​ជា​មួយ​នឹង​ហ្វូង​សត្វ​របស់​ឡាបាន់​ឡើយ

41. កាល​បើ​សត្វ​ណា​ដែល​ខ្លាំង​ចង់​ជាន់​គ្នា នោះ​យ៉ាកុប​តែង‌តែ​ទៅ​ដាក់​មែក​ឈើ​នោះ​នៅ​ក្នុង​ប្រឡាយ​ចំ​ពី​មុខ​វា ដើម្បី​ឲ្យ​បាន​ជាន់​គ្នា​នៅ​ត្រង់​មុខ​មែក​ឈើ​នោះ​ចុះ

42. តែ​ចំណែក​ឯ​សត្វ​ណា​ដែល​ខ្សោយ​វិញ នោះ​គាត់​មិន​ដាក់​មែក​ឈើ​នោះ​ទេ ហេតុ​នោះ​បាន​ជា​សត្វ​ណា​ដែល​ខ្សោយៗ​ជា​របស់​ផង​ឡាបាន់ ហើយ​សត្វ​ណា​ដែល​ខ្លាំងៗ​ជា​របស់​ផង​យ៉ាកុប​ទាំង​អស់។

43. ដូច្នេះ គាត់​ក៏​បាន​ចំរើន​ឡើង​យ៉ាង​សន្ធឹក គាត់​មាន​ហ្វូង​សត្វ​ជា​ច្រើន និង​បាវ​ប្រុស​បាវ​ស្រី ព្រម​ទាំង​អូដ្ឋ ហើយ​នឹង​លា​ដែរ។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 30