គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 3:20-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. អ័ដាម​បាន​ឲ្យ​ឈ្មោះ​ប្រពន្ធ​គាត់​ថា «អេវ៉ា» ពី​ព្រោះ​នាង​ជា​ម្តាយ​នៃ​មនុស្ស​ទាំង​អស់

21. នោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​ក៏​ធ្វើ​អាវ​ពី​ស្បែក ឲ្យ​អ័ដាម និង​ប្រពន្ធ​គាត់​ពាក់​បិទ​បាំង​កាយ។

22. រួច​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល​មនុស្ស​បាន​ត្រឡប់​ដូច​ជា​យើង​១​ដែរ ទាំង​ដឹង​ខុស​ត្រូវ​ផង ឥឡូវ​ខ្លាច​ក្រែង​វា​លូក​ដៃ​ទៅ​បេះ​ផ្លែ​ជីវិត​ស៊ី​ទៀត ហើយ​រស់​ជា​រៀង‌រាប​ដរាប​ទៅ

23. ដូច្នេះ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ទ្រង់​ក៏​បណ្តេញ​គាត់​ពី​សួន‌ច្បារ​អេដែន​ចេញ ឲ្យ​ទៅ​ភ្ជួរ‌រាស់​ដី​ដែល​ទ្រង់​បាន​យក​មក​បង្កើត​គាត់​នោះ​វិញ

24. ទ្រង់​បណ្តេញ​មនុស្ស​ចេញ ហើយ​ដាក់​ចេរូប៊ីន​នៅ​ខាង​កើត​សួន‌ច្បារ​អេដែន និង​ដាវ ដែល​ជា​អណ្តាត​ភ្លើង​រេបែរ​ទៅ​គ្រប់​ទិស ដើម្បី​នឹង​រក្សា​ផ្លូវ​ទៅ​ឯ​ដើម​ជីវិត។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 3