គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 28:18-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. លុះ​ព្រឹក​ឡើង​យ៉ាកុប​ក្រោក​ពី​ព្រលឹម ក៏​យក​ថ្ម​ដែល​គាត់​បាន​កើយ​នោះ​បញ្ឈរ​ឡើង​ធ្វើ​ជា​បង្គោល រួច​ចាក់​ប្រេង​ពី​លើ

19. គាត់​ដាក់​ឈ្មោះ​ទី​នោះ​ថា បេត-អែលតែ​ពី​ដើម​មក​ទី​ក្រុង​នោះ​ហៅ​ថា លូស​ទេ។

20. យ៉ាកុប​ក៏​បន់​ថា បើ​ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​ទូល‌បង្គំ ហើយ​រក្សា​ទូល‌បង្គំ​តាម​ផ្លូវ​ដែល​ដើរ​ទៅ​នេះ ព្រម​ទាំង​ប្រទាន​អាហារ​ឲ្យ​ទូល‌បង្គំ​ទទួល​ទាន និង​សំលៀក‌បំពាក់​ផង

21. ហើយ​បើ​ឲ្យ​ទូល‌បង្គំ​បាន​ត្រឡប់​ទៅ​ដល់​ផ្ទះ​ឪពុក​ទូល‌បង្គំ​វិញ​ដោយ​សុខ‌សាន្ត នោះ​ទូល‌បង្គំ​នឹង​យក​ព្រះ‌យេហូវ៉ា​ទុក​ជា​ព្រះ​នៃ​ទូល‌បង្គំ​ពិត

22. ឯ​ថ្ម​ដែល​ទូល‌បង្គំ​បាន​បញ្ឈរ​ទុក​ជា​បង្គោល​នេះ នោះ​នឹង​បាន​ជា​ដំណាក់​នៃ​ព្រះ ហើយ​ទូល‌បង្គំ​នឹង​ថ្វាយ​ទ្រង់​១​ភាគ​ក្នុង​១០ ពី​គ្រប់​ទាំង​របស់​ដែល​ទ្រង់​ប្រទាន​មក​ទូល‌បង្គំ​ដែរ។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 28