គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 28:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. អ៊ីសាក​ក៏​ហៅ​យ៉ាកុប​មក​ឲ្យ​ពរ រួច​ផ្តាំ​ថា កុំ​ឲ្យ​ឯង​យក​ប្រពន្ធ​ពី​ពួក​កូន​ស្រី​ស្រុក​កាណាន​ឡើយ

2. ចូរ​រៀប‌ចំ​ខ្លួន​ឡើង​ទៅ​ឯ​ផ្ទះ​បេធូ‌អែល ជា​ជីតា​ខាង​ម្តាយ​ឯង នៅ​ប៉ាដាន់-អើរ៉ាម ហើយ​យក​ប្រពន្ធ​ពី​នោះ​ក្នុង​ពួក​កូន​ស្រី​ឡាបាន់ ឪពុក​ធំ​ខាង​ម្តាយ​ឯង​វិញ

3. សូម​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ប្រទាន​ពរ​ដល់​ឯង ទាំង​ធ្វើ​ឲ្យ​ឯង​បង្កើត​កូន​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​ឯង​បាន​ជា​សាសន៍​១ មាន​គ្នា​ដ៏​ច្រើន

4. ព្រម​ទាំង​ប្រទាន​ពរ​របស់​អ័ប្រា‌ហាំ​ដល់​ឯង និង​ពូជ​ឯង​ផង ដើម្បី​ឲ្យ​ឯង​បាន​ស្រុក​ដែល​ឯង​ស្នាក់​នៅ​ទុក​ជា​កេរ‌អាករ គឺ​ស្រុក​នេះ​ឯង​ដែល​ព្រះ​បាន​ប្រទាន​ដល់​អ័ប្រា‌ហាំ

5. នោះ​អ៊ីសាក​ឲ្យ​យ៉ាកុប​ទៅ គាត់​ក៏​ទៅ​ឯ​ស្រុក​ប៉ាដាន់-អើរ៉ាម ដល់​ឡាបាន់​ជា​កូន​បេធូ‌អែល​សាសន៍​អើរ៉ាម ជា​បង​រេបិកា​ដែល​ជា​ម្តាយ​យ៉ាកុប​ហើយ​នឹង​អេសាវ។

6. រីឯ​អេសាវ​គាត់​ឃើញ​ថា អ៊ីសាក​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប ព្រម​ទាំង​ឲ្យ​គាត់​ទៅ​ឯ​ស្រុក​ប៉ាដាន់-អើរ៉ាម ដើម្បី​នឹង​យក​ប្រពន្ធ​ពី​នោះ​មក ហើយ​ថា ក្នុង​ខណៈ​ដែល​ឲ្យ​ពរ​នោះ គាត់​ក៏​ផ្តាំ​ថា កុំ​ឲ្យ​ឯង​យក​ប្រពន្ធ​ក្នុង​ពួក​កូន​ស្រី​ស្រុក​កាណាន​ឡើយ

7. ហើយ​ឃើញ​ថា យ៉ាកុប​បាន​ស្តាប់​តាម ឪពុក​ម្តាយ​ហើយ ទាំង​ចេញ​ទៅ​ឯ​ស្រុក​ប៉ាដាន់-អើរ៉ាម​ផង

8. ដូច្នេះ អេសាវ​យល់​ថា កូន​ស្រី​កាណាន​មិន​ជា​ទី​ពេញ​ចិត្ត​ដល់​អ៊ីសាក​ជា​ឪពុក​ខ្លួន​ទេ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 28