1. កាលអ៊ីសាកគាត់ចាស់ ហើយភ្នែកក៏ងងឹតដល់ទៅមើលមិនឃើញទៀត នោះគាត់ហៅអេសាវកូនច្បងមកដោយពាក្យថា កូនអើយ អេសាវឆ្លើយថា បាទ
2. នោះគាត់ប្រាប់ថា មើល ឥឡូវនេះ អញចាស់ហើយ មិនដឹងជាថ្ងៃណាដែលអញនឹងត្រូវស្លាប់ទេ
3. ដូច្នេះ ចូរឯងយកគ្រឿងប្រដាប់មកឥឡូវ គឺបំពង់ព្រួញ និងធ្នូ ហើយចេញទៅឯវាល ដើម្បីនឹងបាញ់សត្វយកមក