គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 26:31-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

31. លុះ​ព្រលឹម​ស្រាង​កាល​ណា នោះ​ក៏​ក្រោក​ឡើង​ស្បថ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក រួច​អ៊ីសាក​បញ្ជូន​អ័ប៊ី‌ម៉្មា‌ឡិច​ទៅ ហើយ​ទ្រង់​ក៏​ចេញ​ពី​គាត់​ទៅ​ដោយ​មេត្រី​ចិត្ត

32. នៅ​ថ្ងៃ​នោះ​ឯង ពួក​បាវ​របស់​អ៊ីសាក​មក​ជំរាប​គាត់​ពី​ដំណើរ​អណ្តូង ដែល​ទើប​នឹង​ជីក​ថា យើង​ជីក​បាន​ទឹក​ហើយ

33. គាត់​ដាក់​ឈ្មោះ​អណ្តូង​នោះ​ថា សេបា ហេតុ​នោះ​បាន​ជា​ឈ្មោះ​ទី​ក្រុង​នោះ​ហៅ​ថា បៀរ-សេបា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

34. ឯ​អេសាវ កាល​គាត់​យក​នាង​យូឌីត​ជា​កូន​បេរី​សាសន៍​ហេត ហើយ​នាង​បាស‌ម៉ាត​ជា​កូន​អេឡូន​សាសន៍​ហេត ធ្វើ​ជា​ប្រពន្ធ នោះ​គាត់​មាន​អាយុ​៤០​ឆ្នាំ​ហើយ

35. នាង​ទាំង​២​នោះ​ក៏​នាំ​ឲ្យ​អ៊ីសាក​ហើយ​នឹង​រេបិកា​ពិបាក​ចិត្ត​ណាស់។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 26