2. នាងនោះបង្កើតកូនឲ្យគាត់ គឺសីមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និងស៊ូអា
3. ឯយ៉ុកសានគាត់បង្កើតបានសេបា និងដេដាន់ ឯកូនចៅដាន់ គឺពួកអាសស៊ើរ ពួកលេទូស និងពួកលេវមី
4. ឯពួកកូនរបស់ម៉ាឌាន គឺអេផា អេភើរ ហេណុក អ័ប៊ីដា និងអែលដ្អា នោះសុទ្ធតែជាកូនចៅរបស់កិទូរ៉ា។
5. អ័ប្រាហាំ គាត់ប្រគល់របស់ទ្រព្យទាំងអស់ ឲ្យដល់អ៊ីសាក
6. តែបានចែកអំណោយខ្លះដល់ពួកកូនចៅរបស់ប្រពន្ធចុងគាត់ដែរ រួចក៏ឲ្យគេចាកចេញពីអ៊ីសាកកូនគាត់ទៅឯស្រុកខាងកើតវិញ ក្នុងកាលដែលគាត់នៅរស់នៅឡើយ
7. រីឯចំនួនឆ្នាំអាយុរបស់អ័ប្រាហាំ ដែលគាត់រស់នៅរួមទាំងអស់បាន១៧៥ឆ្នាំ
8. កាលគាត់បានអាយុវែងល្អ ព្រមទាំងស្កប់ស្កល់នឹងអាយុរបស់ខ្លួនហើយ នោះផុតដង្ហើមស្លាប់ទៅ បានប្រមូលទៅមូលនឹងញាតិគាត់វិញ
9. រួចអ៊ីសាក និងអ៊ីសម៉ាអែលជាកូនក៏បញ្ចុះសពគាត់នៅក្នុងរអាងម៉ាក់ពេឡា នាចំការអេប្រុនកូនសូហារ ជាសាសន៍ហេតដែលនៅខាងមុខម៉ាមរេ
10. ជាចំការដែលអ័ប្រាហាំបានទិញពីពួកកូនចៅហេតមក គឺនៅទីនោះហើយដែលបានបញ្ចុះសពអ័ប្រាហាំ និងសារ៉ាជាប្រពន្ធ។
11. ក្រោយដែលអ័ប្រាហាំស្លាប់ទៅ នោះព្រះទ្រង់ប្រទានពរឲ្យអ៊ីសាកជាកូនគាត់ អ៊ីសាកក៏នៅត្រង់អណ្តូងឡាហាយ-រយ។
12. នេះជាដំណវង្សពីអ៊ីសម៉ាអែល ជាកូនអ័ប្រាហាំដែលហាការសាសន៍អេស៊ីព្ទ ជាបាវស្រីរបស់សារ៉ាបានបង្កើតឲ្យគាត់
13. ហើយនេះជាបញ្ជីឈ្មោះនៃពួកកូនចៅអ៊ីសម៉ាអែល តាមឈ្មោះ តាមដំណគេ កូនច្បងរបស់អ៊ីសម៉ាអែល គឺនេបាយ៉ូត រួចកេដារ អ័ឌប្អែល មីបសាម
14. មីសម៉ា ឌូម៉ា ម៉ាសា