គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 25:14-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. មីសម៉ា ឌូម៉ា ម៉ាសា

15. ហាដាឌ់ ថេម៉ា យេធើរ ណាភីស ហើយ​កេតម៉ា

16. នោះ​ឯង​ជា​ពួក​កូន​របស់​អ៊ីស‌ម៉ា‌អែល ហើយ​នឹង​ឈ្មោះ​គេ​តាម​ភូមិ​តាម​ទី​ដំឡើង​ត្រសាល​របស់​គេ គឺ​ជា​ចៅ‌ហ្វាយ​១២​នាក់ តាម​សាសន៍​គេ

17. ឯ​ចំនួន​ឆ្នាំ​អាយុ​របស់​អ៊ីស‌ម៉ា‌អែល​ទាំង​អស់​បាន​១៣៧​ឆ្នាំ រួច​គាត់​ផុត​ដង្ហើម​ស្លាប់​ទៅ បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​របស់​គាត់​វិញ

18. ឯ​ពូជ​គាត់​ទាំង​នោះ​គេ​អាស្រ័យ​នៅ ចាប់​តាំង​ពី​ហាវីឡា​រហូត​ដល់​ស៊ើរ ជា​ស្រុក​ដែល​នៅ​ខាង​មុខ​ស្រុក​អេស៊ីព្ទ តាម​ផ្លូវ​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ គាត់​ក៏​ស្លាប់​នៅ​ចំពោះ​មុខ​នៃ​ពួក​បង​ប្អូន​គាត់​ទាំង​អស់​គ្នា។

19. ហើយ​នេះ​ជា​ដំណ​វង្ស ពី​អ៊ីសាក ជា​កូន​អ័ប្រា‌ហាំ គឺ​អ័ប្រា‌ហាំ​បាន​បង្កើត​អ៊ីសាក

20. ឯ​អ៊ីសាក កាល​យក​រេបិកា​ជា​កូន​បេធូ‌អែល​សាសន៍​អើរ៉ាម ជា​អ្នក​នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម ដែល​នាង​ជា​ប្អូន​ឡាបាន់​មក​ធ្វើ​ជា​ប្រពន្ធ នោះ​គាត់​មាន​អាយុ​៤០​ឆ្នាំ​ហើយ

21. អ៊ីសាក​គាត់​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ពី​ដំណើរ​ប្រពន្ធ​គាត់ ពី​ព្រោះ​នាង​ជា​ស្ត្រី​អារ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ទទួល​ព្រម​តាម រួច​នាង​ក៏​មាន​ទំងន់

22. ឯ​កូន​ក្នុង​ផ្ទៃ​នាង​វា​ប្រធាក់​គ្នា នាង​ក៏​និយាយ​ថា បើ​ដូច្នេះ តើ​នឹង​កើត​មាន​ជា​ដូច​ម្តេច​ទៅ រួច​នាង​ទៅ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា

23. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​នាង​ថា មាន​នគរ​២​នៅ​ក្នុង​ផ្ទៃ​ឯង គឺ​នឹង​មាន​សាសន៍​២​ចេញ​ពី​ពោះ​ឯង​មក សាសន៍​១​នឹង​បាន​ខ្លាំង​ជាង​សាសន៍​១ គឺ​កូន​ច្បង​នឹង​ត្រូវ​បំរើ​ប្អូន។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 25