គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 22:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ក្រោយ​ការ​ទាំង​នោះ​មក ព្រះ​ទ្រង់​ល្បង​អ័ប្រា‌ហាំ ដោយ​មាន​ព្រះ‌បន្ទូល​ហៅ​គាត់​ថា អ័ប្រា‌ហាំ​អើយ គាត់​ក៏​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់

2. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​យក​អ៊ីសាក​កូន​ឯង ដែល​ជា​កូន​សំឡាញ់​តែ​១​នោះ​ទៅ​ឥឡូវ នាំ​គ្នា​ទៅ​ឯ​ស្រុក​ម៉ូរីយ៉ា រួច​ថ្វាយ​វា​ជា​ដង្វាយ​ដុត នៅ​លើ​ភ្នំ​១​ក្នុង​ស្រុក​ដែល​អញ​នឹង​បង្ហាញ​ប្រាប់​ឯង​នោះ។

3. អ័ប្រា‌ហាំ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ចាត់‌ចែង​ចង​កែប​លា​ខ្លួន ហើយ​ពុះ​ឱស​សំរាប់​ដង្វាយ​ដុត រួច​នាំ​យក​បាវ​២​នាក់ និង​អ៊ីសាក​ជា​កូន​ទៅ​ជា​មួយ ក៏​ដើរ​ដំរង់​ទៅ​ឯ​កន្លែង​ដែល​ព្រះ​មាន​ព្រះ‌បន្ទូល​ប្រាប់​នោះ

4. លុះ​ដើរ​បាន​៣​ថ្ងៃ​ហើយ នោះ​គាត់​ងើប​ភ្នែក​ឡើង មើល​ទៅ ឃើញ​កន្លែង​នោះ​ពី​ចំងាយ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 22