គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 21:26-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. អ័ប៊ី‌ម៉្មា‌ឡិច​ក៏​ឆ្លើយ​ថា ខ្ញុំ​មិន​ដឹង​ជា​អ្នក​ណា​បាន​ធ្វើ​ការ​នោះ​ទេ អ្នក​ក៏​មិន​បាន​ប្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ឥត​បាន​ឮ​អ្វី​ឡើយ ដរាប​ដល់​ថ្ងៃ​នេះ

27. អ័ប្រា‌ហាំ​គាត់​យក​ចៀម និង​គោ​មក​ថ្វាយ​អ័ប៊ី‌ម៉្មា‌ឡិច រួច​ក៏​តាំង​សញ្ញា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក

28. អ័ប្រា‌ហាំ​គាត់​ដាក់​កូន​ចៀម​៧​ដោយ​ខ្លួន

29. នោះ​អ័ប៊ី‌ម៉្មា‌ឡិច​សួរ​ថា កូន​ចៀម​៧​ដែល​អ្នក​ដាក់​ដោយ​ខ្លួន​នេះ តើ​មាន​ន័យ​ដូច​ម្តេច

30. គាត់​ទូល​ឆ្លើយ​ថា ទ្រង់​ត្រូវ​ទទួល​កូន​ចៀម​៧​នេះ​ពី​ដៃ​ទូល‌បង្គំ ទុក​ជា​ទី​បន្ទាល់​ដល់​ទូល‌បង្គំ​ថា ទូល‌បង្គំ​បាន​ជីក​អណ្តូង​នេះ

31. ដោយ​ហេតុ​នោះ​បាន​ជា​គាត់​ហៅ​ទី​នោះ​ថា «បៀរ-សេបា» ពី​ព្រោះ​បាន​ស្បថ​គ្នា​នៅ​ទី​នោះ​ឯង

32. គឺ​យ៉ាង​នោះ​ហើយ​ដែល​បាន​តាំង​សញ្ញា​នឹង​គ្នា នៅ​ត្រង់​បៀរ-សេបា រួច​ហើយ​អ័ប៊ី‌ម៉្មា‌ឡិច និង​ភីកុល ជា​មេ‌ទ័ព​ទ្រង់​ក៏​ក្រោក​ឡើង​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​ភីលីស្ទីន​វិញ​ទៅ។

33. ឯ​អ័ប្រា‌ហាំ​គាត់​ដាំ​ដើម​ឈើ​១ នៅ​ត្រង់​បៀរ-សេបា ហើយ​នៅ​ទី​នោះ គាត់​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​អស់​កល្ប‌ជានិច្ច

34. រួច​គាត់​សំចត​នៅ​ស្រុក​ភីលីស្ទីន​នោះ​ជា​យូរ​ថ្ងៃ។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 21